ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ស្រុកក្រគរ ប៉ុស្ដិ៍រដ្ឋបាលកំពង់ពោធិ៍ សហការចុះអនុវត្តន៍ដីកាសាលាដំបូង ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាល ស្រុកក្រគរ ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ កន សុខលីម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ. ឃុំ ។
របាយការណ៍ខាងលើ ជាការអនុវត្ត ដីកាលេខ ០២ ន.ខ ២០២០ បង្គាប់ឲ្យនាំខ្លួន ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ចេញដោយចៅក្រមស៊ើបសួរអមសាលាដំបូង ខេត្តពោធិ៍សាត់ សុន នាថធាវី ពីបទៈ ចាត់ចែងសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
របាយការណ៍ដដែល ជនសង្ស័យ(កន សុខលីម) និងបក្ខពួកផ្សេងទៀតបានប្រព្រឹត្តកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនសង្ស័យបានបំពេញសំណុំឯកសារខ្លះៗ នៅអធិការដ្ឋាននគរបាល ស្រុកក្រគរ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តពោធិ៍សាត់ ៕ បុឹម ពិន