ភ្នំពេញ៖ ជាងឌីហ្សាញផ្លាកយីហោម្នាក់បាន ដេកស្លាប់ ក្នុងបន្ទប់ជួល បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលលេខ៥១៦ ជាន់ទី៤ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផាត សុផល អាយុ២៣ឆ្នាំ មុខរបរជាងឌីហ្សាញផ្លាក យីហោ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមសម្ដីស្ត្រីម្នាក់ដែលមានបន្ទប់ជាប់គ្នាបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញយុវជនរូបនេះចូលដេកដូចសព្វមួយដង ហើយក៏បានងើបនៅវេលាម៉ោង 8 ព្រឹកដូចរាល់ថ្ងៃ ខណៈពេលព្រឹកថ្ងៃនេះមិនឃើញគាត់ងោបដូចសព្វមួយដងទេរូបគាត់ក៏មិនមានការចាប់អារម្មណ៍អ្វីឡើយក៏បានទៅរហូតដល់ម៉ោង 8 យប់ទើបគាត់ត្រឡប់មកពីវិញមកដល់ក៏ឃើញបន្ទប់នៅតែបិទទ្វារដដែលដោយសារតែមានការសង្ស័យដោយខុសប្លែកពីធម្មតានោះក៏បានប្រាប់គ្នីគ្នាមកអើតមើលក៏ឃើញដេកស្តូកមិនកំរើក ។
ដោយមានការងឿងឆ្ងល់បានទៅប្រាប់ឲ្យម្ចាស់ផ្ទះគាត់មកមើល បាន បើក បង្ហើយបង្អួចលូកដៃទាញគន្លឹះទ្វារ ឲ្យរបើកអឺតមើល បានឃើញយុវជនរងគ្រោះខាងលើដេកស្តូកស្តឹង អត់មានកម្រើក និង អត់មានដកដង្ហើម ដោយសារតែមានការសង្ស័យខ្លាច ជនរងគ្រោះនោះស្លាប់បានទៅប្រាប់សមត្ថកិច្ច មូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុ ខណៈពេលដែលសមត្ថកិច្ចចុះមកបាន ពិនិត្យឃើញថាយុវជនរងគ្រោះខាងលើនេះបានដេកស្លាប់បាត់ទៅហើយ រួចក៏បានទាក់ទងទៅខាងសមត្ថកិច្ចកោសល្យវិច័យឲ្យចុះមកពិនិត្យ។ ក្រោយពិនិត្យរួចបានទើបដឹងថាយុវជន រងគ្រោះខាងលើពិតជាដេកស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ