ព័ត៌មានទាន់ហេតុការណ៍៖

ខំលួចស្មានតែថង់ដាក់លុយ មានអីសុទ្ធតែឡេ ក្រេម ម្ស៉ៅ ចុងក្រោយជាប់ខ្នោះទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចថង់ក្រណាត់ពីនារីម្នាក់បានសម្រេច ដោយគិតថាមានទ្រព្យសម្បត្តិក្នុងថង់នោះ ប៉ុន្តែអ្វីដែលរូបគេនឹកស្មាមិនដល់នៅក្នុងនោះសុទ្ធតែឡេ ក្រេម ម្ស៉ៅ ហើយត្រូវជនរងគ្រោះមកទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនាំគ្នាជួយធ្វើអន្តរាគមន៍ក្របួចជាប់ ។

ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រ៉ែម សុខសាន្ត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករធ្វើលូ មានទីលំនៅ ផ្ទះជួលផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រើប្រាស់សារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ម៉ាត់ លីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្ភារដកហូត៖ ១/ ម៉ូតូមួយគ្រឿងម៉ាក SUKUKI Let’s ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CC-7660 (មធ្យោបាយរបស់ជនសង្ស័យ) ; ២/ ថង់ក្រណាត់មួយ ក្នុងនោះមានលេលាបស្បែក ក្រេមម្សៅ និងគ្រឿងតុបតែងខ្លួនមួយចំនួន (ប្រគល់ជូនជនរងគ្រោះ) ។

បច្ចុប្បន្នផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងសាកសួរយកចម្លើយជនសង្ស័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី ៕ អារុណរះ


ចែករំលែក៖