ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្តីរវាងបងប្អូនបង្កើត ក្លាយជាហិង្សាម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា គ្រាន់តែនិយាយមិនត្រូវគ្នាក៏កើតជាហិង្សា ធ្វើឲ្យប្អូនប្រុសចិត្តខ្លាំងប្រើដំបងវាយបងប្រុសបែកក្បាលហូរឈាមនិងកំភួនដៃឆ្វេងរងរបួសយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ចាប់ប្អូនប្រុសដាក់ខ្នោះតែម្តង ។

ករណីហិង្សារវាងបងប្អូនបង្កើតខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២១៤ ផ្លូវលេខ៣៥៨ ក្រុមទី៣៣ ស្ថិតភូមិទី៤ ប៉ុស្តិ៍ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានមន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុន រហ័ស ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរនៅផ្ទះ រងរបួសបែកក្បាលហូរឈាមនិងរបួសកំភួនដៃឆ្វេង។ ចំណែកជនសង្ស័យឈ្មោះ ប៊ុន បញ្ញា ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះ ។

បច្ចប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖