ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ាង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ ១៣០.១៣១ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មាន គ្រោះថ្នាក់ចរាចរចណ៍កើតឡើងរវាងរថយន្តបែន និងម៉ូតូ ដែលមានទិសដៅស្របគ្នា (ភ្នំពេញ-ខេត្តព្រះសីហនុ) ។
រថយន្តម៉ាក ហុីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6677 អ្នកបើកបរបានរត់គេចខ្លួនបាត់ ដល់ចំណុចខាងលើរថយន្តបានឡើងជែង ដោយមានឧបសគ្គនៅខាងមុខ រថយន្តនេះ ក៏អែបមកវិញបណ្តាលឲ្យ ប៉ះនឹងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ រ៉ា សាវុន ភេទប្រុស អាយុ ២១ឆ្នាំ រងរបួសរលាត់ដៃ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំណែករថយន្ត និងម៉ូតូ ធ្លាក់ក្រឡាប់នៅចិញ្ចើមផ្លូវជាតិ ។
ក្នុងពេលកំពុងមានការណ៍នេះ ក៍មានរថយន្តកុងតឺន័រមួយគ្រឿង (មិនចាំស្លាកលេខ) មកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តប៉ែនដឹកថ្មមួយគ្រឿងទៀតបុកគូទពីក្រោយ ដែលមានស្លាកលេខចង្កូតស្តាំ PSHN-0601 (អ្នកបើកបរបានរត់គេចបាត់) ចំណែករថយន្តកុងតឺនរ័នោះ មិនបានឈប់នៅកន្លែងកើតហេតុដែរ ។
ចំពោះមុខកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងកម្លាំងជំនាញនគរបាលចរាចរចរណ៍ស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ ជួយបញ្ជ្រៀសចរាចរណ៍មិនឲ្យមានការកកស្ទះទេ ៕ ឆ្លាម សមុទ្រ