ករណីជំងឺរលាកសួតបង្កឡើងដោយវីរុស្សកូរ៉ូណាថ្មី (2019-nCoV) បានកាត់ផ្តាច់ជីវិតមនុស្សកើនឡើង៩១០នាក់ ឆ្លង់៤០ ៥៥៣នាក់ ។ ប៉ុន្តែ ៣ ៣២២នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ គិតមកត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
បើយោងការចេញផ្សាររបស់គេហទំព័រ wikipedia បញ្ជាក់ថា ជំងឺ 2019-nCoVនេះបានផ្ទុះឡើងដំបូងគេក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន រហូតមកដល់ពេលនេះវាបានឆ្លងពាស់ពេញប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកសរុប២៨ប្រទេស ។
សូមបញ្ជាក់ថា ករណី2019-nCoV ឆ្លងនៅប្រទេសចិនមានសរុប ៤០ ១៧១នាក់ និងស្លាប់ ៩០៨នាក់ ។ ប៉ុន្តែ៣២៨១នាក់បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នៅប្រទេសជប៉ុន ជំងឺនេះឆ្លងលំដាប់ទីពីរបន្ទាប់ពីចិន គឺមាន២៦ករណី បូករួមអ្នកដំណើរនៅលើនាវាទេសចរណ៍ Diamond Princess ឆ្លង៧០ករណីទៀតសរុប៩៦ករណីក្នុងប្រទេសនេះ ។
ប៉ុន្តែ អ្នកជំងឺឆ្លងនៅប្រទេសដទៃផ្សេងទៀតដែលបានបាត់បង់ជីវិតគឺមាននៅទីក្រុងហុងកុងម្នាក់ និងនៅហ្វីលីពីនម្នាក់។ ចំណែកអ្នកជំងឺនៅកម្ពុជា, ស្រីលង្កា, ហ្វាំងឡង់ ក្នុងមួយករណីៗនោះ បានចាកចេញពីមន្ទីរពេទ្យវិញហើយផងដែរ ៕