ព័ត៌មានទាន់ហេតុការណ៍៖

ច្រកទ្វារអន្តរជាតិស្ទឹងបត់ បានណងអៀង គ្រោងបើកការិយាល័យបណ្តោះអាសន្នឲ្យដឹកទំនិញចេញ ចូល សម្រួលការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មានប្រសាសន៍ចុះពិនិត្យលើគុណភាពផ្លូវជាតិលេខ៥៨កាលពីព្រឹកព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ព្រំដែនកម្ពុជា.ថៃ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គ្រោងបើកការិយាល័យបណ្តោះអាសន្នឲ្យដឹកទំនិញចេញចូល ដើម្បីសម្រួលចរាចរណ៍ការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ដើម្បីសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះធ្វើឲ្យទំនិញដឹកជញ្ជូនមានការយឺតយ៉ាវ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកនិងក្រុមការងារកំពុងចុះសិក្សានៅលើទីតាំងច្រកទ្វារអន្តរជាតិស្ទឹងបត់ ដើម្បីបើកការិយាល័យបណ្តោះអាសន្ន ឲ្យមានការដឹកទំនិញចេញចូលរវាងភាគីកម្ពុជា.ថៃផងដែរ ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការបើកការិយាល័យបណ្ណោះអាសន្ននេះ បាន ឬមិនបាន គឺអាស្រ័យលើភាគីថៃផងដែរ បើសិនជាភាគីថៃយល់ព្រម យើងនឹងដំណើរជាបណ្តោះអាសន្នមុនពេលដែលអគាររដ្ឋបាលធ្វើមិនទាន់រួច ហើយនិងណាត់ភាគីថៃពិភាក្សាគ្នានៅពេលឆាប់ៗនេះ ។

ដោយឡែក លោកបានបញ្ជាក់បន្ថែមថា ព្រឹកនេះក៏មានការពិនិត្យលើគុណភាពផ្លូវជាតិលេខ៥៨ ដែលតភ្ចាប់ពីផ្លូវជាតិលេខ៥ក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ ចំងាយ១៧៣គីឡូម៉ែត្រ ជាប្រភេទផ្លូវដែលចាក់កៅស៊ូស្តើង២ជាន់ និងចំណាយទឹកប្រាក់អស់ប្រមាណ២២លានដុល្លារអាមេរិក ហើយក៏បានឲ្យភាគីម៉ៅការចិន បំពេញបន្ថែមនូវចំណុចមួយចំនួន ដូចជា ផ្លូវមិនមានលក្ខណៈស្មើល្អ និងរៀបចំគំនូសផ្លូវឲ្យបានស្អាតល្អផងដែរ ៕ វណ្ណា


ចែករំលែក៖