ព័ត៌មានទាន់ហេតុការណ៍៖

សេពគ្រឿងញៀនខ្លាំងពេក បែកគំនិតដឹកដៃក្មួយប្រុសមកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រះមុនីវង្ស

ចែករំលែក៖

ភ្នំពេញ៖ កុមារាម្នាក់ត្រូវម្តាយម៉ីងដឹកដៃនាំមកលោតទឹកសម្លាប់ខ្លួនទាំង២នាក់ តែមិនបានសម្រេច ដោយសារមានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចស្ពានព្រះមុន្នីវង្សចាស់ ស្ថិត ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតឈ្មោះ នេត សូម៉ាលី ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ និងក្មួយប្រុស អាយុ១២ឆ្នាំ មានស្រុកកំណើតនៅម្តុំអ្នកលឿង ខេត្តព្រៃវែង ហើយគ្មានសាច់ញាតិនោះទេ បានគិតខ្លី ដឹកដៃក្មួយប្រុសបម្រុងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែភ្លាមៗនោះ ប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពានព្រះមុនីវង្សចាស់ រួមទាំងសមត្ថកិច្ចចុះអន្តរាគមន៍ លួងលោមទាន់ពេលវេលានាំមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ។

បន្ទាប់ពីកើតហេតុ លោកនាយប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ ធ្វើលិខិតប្រគល់ឲ្យខាងសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីផ្តាច់នូវសារធាតុញៀនក្នុងខ្លួន៕ សណ្តោស


ចែករំលែក៖