ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រ127-128 ក្នុង ភូមិ វាល ឃុំកំពង់សីលា ស្រុកកំពង់សីលាខេត្តព្រះសីហនុ ក្នុងទិ សដៅស្របគ្នា(ភ្នំពេញ-ព្រះសីហនុ) ។
យោងតាមរបាយការរបស់សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-4730 បើកបរដោយឈ្មោះ ដុក សៅ ភេទស្រី អាយុ២៥ឆ្នាំ រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ឈ្មោះ ដុក ចាន់ធី ភេទស្រី អាយុ៣៥ឆ្នាំ របួសធ្ងន់ ក្រោយមកបានស្លាប់ ពេលបញ្ជូនមកមណ្ឌលសុខភាព តក្ក វិទ មានទីលំនៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ម៉ូតូម៉ា កយ៉ាម៉ាហា អឹមស្លាស់ ពណ៌ទឹកបុិច ស្លាកលេខ ភ្នំពេញ 1GM-4248 បើកបរដោយឈ្មោះ គង់ ភា ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ សន ស្រីអូន ភេទស្រី អាយុ២៤ឆ្នាំ រងរបួសស្រាល មានទីលំនៅ ភូមិធ្មៀ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕ ឆ្លាម សមុទ្រ