ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលនៃគណៈអភិបាលរងស្រុកសេសាន ដឹកនាំប្រជាពលរដ្ឋពីរឃុំ ទស្សនៈកិច្ចសិក្សាលើវិស័យកសិកម្ម របស់កសិករគំរួនៅភូមិប៉ាឌើម និងភូមិកំភុន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោកសុខ រ៉េន អភិបាលរងស្រុកសេសាន បានដឹកនាំ ប្រជាកសិករប្រមាណ៦០នាក់មកពីឃុំចំនួន៣គឺឃុំតាឡាត ឃុំស្រែគរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃ ដើម្បីសិក្សាស្វែងយល់ នូវចំណេះដឹង វិស័យដំណាំកសិកម្ម ។

លោក សុខ រ៉េន អភិបាលរងស្រុកសេសាន បានដឹកនាំក្រុមកាងារក្រុមប្រឹក្សាឃុំ មន្ត្រីគាំទ្របច្ចេកទេស និងការិយាល័យកសិកម្មស្រុក បានដឹកនាំប្រជាកសិករទៅទស្សនៈកិច្ចសិក្សាពីការចិញ្ជឹមមាន់ ចិញ្ចឹមត្រី និងការដាំដំណាំបន្លែបង្ការ របស់កសិករគំរូនៅភូមិប៉ាឌើម ឃុំសាមឃួយ និងភូមិកំភុន ឃុំកំភុន ក្នុងស្រុកសេសាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងលើកស្ទួយវិស័យកសិកម្ម ក្នុងស្រុកឲ្យកាន់តែរីកចម្រើន ។

នៅក្នុងទស្សនៈកិច្ចការសិក្សារផ្លាស់ប្ដូរបទពិសោធន៍ និងលើកស្ទួយវិស័យកសិកម្មក្នុងស្រុកនេះផងដែរ លោក សុខ រ៉េន អភិបាលរងស្រុក បានមានប្រសាសន៏ជម្រុញពីការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលគាត់មកពីឃុំចំនួន៣គឺឃុំតាឡាត ឃុំស្រែគរ ឃុំក្បាលរមាស ខិតខំយកចិត្តទុកដាក់ទទួលយកនូវចំណេះដឹងបទពិសោធន៍ថ្មីៗ ដែលបងប្អូនប្រជាកសិករយើង នៅក្នុងឃុំសាមឃួយ និងឃុំកំភុន ក្នុងស្រុកសេសានយើងនេះ ដែលពួកគាត់បានអនុវត្តទៅប្រកបដោយភាពជោគជ័យ ហើយសុំឲ្យ ប្រជាកសិករមកពីឃុំចំនួន៣ខាងលើ យកបទពិសោធន៏អ្វីដែលទទួលបាន យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តដល់ប្រជាកសិករដទៃទៀតដែលគាត់មិនបានចូលរួម ។

លើសពីនេះលោកអភិបាលរងស្រុក លោកក៏បានជំរុញឲ្យប្រជាកសិករយកចិត្តទុកដាក់ទៅលើការចិញ្ចឹមសត្វក៏ដូចជាការដាំដំណាំបន្លែបង្ការ អោយពួកគាត់ប្រើប្រាស់ជីធម្មជាតិ ដើម្បីជៀសវាងនឹងការប្រើប្រាស់ជីគីមី ដែលវាធ្វើឲ្យប៉ះពាល់សុខភាព និងចំណាយថវិកាច្រើនធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារគាត់នឹងសុខមាលភាពផងដែរ ៕ មាស សុផាត


ចែករំលែក៖