ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជនរា និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្ក់របបគោលនយោបាយជូនដល់ជនពិការក្រីក្រ ចំនួន៦០៣នាក់ ក្នុងសហគមន៍មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិនដែលពិធ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ។
លោកបានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនិតិសប្បទាពេលនេះគឺដើម្បីចូលរួមចំណែកដោះស្រាយលើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់នោះទេហើយអ្វីដែលសំខាន់គឺបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯងខ្លះផង,ដោយខិតខំបង្កបង្កើតផលដាំដំណាំ ចំការ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារឲ្យបានប្រសើឡើង។
ឯកឧត្តមអភិបាលខេត្ត លោកបានមានប្រសាសន៍បញ្ជាក់ថា៖យើងរស់នៅក្រោមម្លប់សន្តិភាពរាជដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់,ដោយមានការកសាងនូវមន្ទីរពេទ្យប្រព័ន្ធធារាសាស្រ្តស្ពានថ្នល់យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេសសម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូនសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេសមកដាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជាបង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើឲ្យ ជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ចំពោះបងប្អូនជនមានពិការភាពរាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខនិងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូននិងគ្រួសារមានភាពប្រសើរឡើងនិងការគាំពារដូចបងប្អូនប្រជាពលរដ្ឋយើងផងដែរដែលនេះជាការគិតគូរគួរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកតាលោកយាយនិងបងប្អូនជនពិការយើងជាពិសេសខេត្តប៉ៃលិនយើងត្រូវបានអនុញ្ញាតិឲ្យសាកល្បងនិងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ចនិងផ្តល់របបគោលនយោបាយជនពិការក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តប៉ៃលិនបានឲ្យដឹងថា៖ ជនពិការក្រីក្រ ដែលបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយមាន ចំនួន ៦០៣នាក់ ស្រី១៥២នាក់ ក្នុងនោះទទួល១២ខែ ចំនួន ៣៦៣នាក់ ស្រី ៧៦នាក់ និងទទួល០៦ខែ ចំនួន ២៤០នាក់ ស្រី ៧៦នាក់ សម្រាប់ឆ្នាំ ២០២០ ៕ សសារ៉េត