ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីលួចមានស្ដានទំងន់ទោស (វាយយកម៉ូតូ) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីម៉ោងជាង៤រសៀល នៅចំណុចផ្លូវបេតុងក្រុមទី១ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ម៉ើ ណាសៀត ហៅអាឆក អាយុ២៧ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះលេខ១២០១ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) និង ឈ្មោះចេង ចាន់វាស្នា ហៅអាតឿ អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះលី រ៉ូហ្សាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូស្នាក់នៅផ្ទះលេខ៧៨៦ ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមានគ្នា២នាក់ចេញពីផ្ទះក្នុងគោលបំណងដើរលេងក៏មានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង តាមពីក្រោយលុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានជិះម៉ូតូមកកាក់ពីមុខជនរងគ្រោះរួចបានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូជិះចេញទៅដោយមានសម្រែករបស់ជនរងគ្រោះស្រែកឲ្យជួយកម្លាំងល្បាត ខណ្ឌ+ប៉ុស្ត៍ជួយអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យបាន២នាក់និងម៉ូតូជនរងគ្រោះមកវិញនិងបក្ខពួកជនសង្ស័យ២នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ ។
សម្ភារៈដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖ ម៉ូតូចំនួន២គ្រឿង ម៉ូតូម៉ាកSUZUKI ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C8047 លេខតួ+ម៉ាស៊ីន៧១១០៤៨៥ (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) ។ ម៉ូតូម៉ាកហុងដាMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ DD-2852 លេខតួ+ម៉ាស៊ីន ៥២០០១០៣ (ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ) ។ ទូរសព្ធ័ចំនួន២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ ច្រាំងចំរេះទី១ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការ ខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕ សរស្មី