ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងអាចប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយបិទព្រំដែនជាប់ចិន

ចែករំលែក៖

សេដ្ឋកិច្ចកូរ៉េខាងជើង​តាំងពីដើមមកពឹងផ្អែកទៅលើ​ប្រទេសចិន ដោយទំនិញទាំងអស់របស់កូរ៉េខាងជើង​នាំចូលទៅកាន់ប្រទេសចិន​។ ប៉ុន្តែពេលនេះកូរ៉េខាងជើង បានបិទព្រំដែនដោយខ្លាចឆ្លងវីរុសកូរ៉ូណា​។

អ្នកណាក៏ដឹងដែរថាសេដ្ឋកិច្ចកូរ៉េខាងជើង អាស្រ័យស្ទើរតែទាំងស្រុងទៅលើប្រទេសចិន​​ ប៉ុន្តែពេលនេះកូរ៉េខាងជើង បានបិទព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃការឆ្លងវីរុស​ Covid-19 ។ ទាំងនោះបានប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច​ ប៉ុន្តែកូរ៉េខាងជើង​ចាំបាច់ត្រូវធ្វើដូច្នេះ​ដោយសារតែ ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសនេះទន់ខ្យោយ ​ហើយបើមានការឆ្លងរាលដាលនោះនឹងពិបាកនៅក្នុងការទប់ស្កាត់ ។

កូរ៉េខាងជើង មានបន្ទាត់ព្រំដែនប្រវែងដល់ទៅ១៥០០គីឡូម៉ែត្រ ជាប់ប្រទេសចិន​​ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានករណីណាមួយឆ្លងវីរុស កូវីដ​១៩នៅឡើយទេ​ បើទោះបីបានឆ្លងរាលដាល់ដល់ប្រទេសជិត​៣០ជុំវិញពិភពលោក

លោក​ Nagi Shafik ​អតីតមន្ត្រីគម្រោង​របស់អង្គការសុខភាពពិភពលោក ប្រចាំនៅទីក្រុងព្យុងយ៉ាង​បានប្រកាសថា​​ កូរ៉េខាងជើង មិនមានឧបករណ៍ គ្រប់គ្រាន់ក្នុងវិស័យសុខាភិបាលនោះឡើយ​​ ក្នុងនោះមានទាំង ម៉ាស់ការពារ និងវ៉ាក់សាំងទប់ស្កាត់ឆ្លងរាលដាល។

មិនតែប៉ុណ្ណោះ កូរ៉េខាងជើង មានស្ត្រីនិងកុមាកង្វះអាហារូបត្ថម្ភច្រើន ងាយនឹងឆ្លងជំងឺផ្លូវដង្ហើម​។ លោក Nagi Shafik បញ្ជាក់ថា តាមតួលេខរបស់ អង្គការសហប្រជាជាតិ មានពលរដ្ឋ​កូរ៉េខាងជើងដល់ទៅ​៤០ភាគរយ កង្វះអាហារូបត្ថម្ភ។

ជាមួយគ្នានេះគណកម្មការ​ដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើង​បាន​ប្រកាសថា​ នឹងផ្តល់ជំនួយ ក៏ដូចជាបញ្ជូនក្រុមមនុស្សធម៌ទៅជួយដល់កូរ៉េខាងជើង​ ព្រមទាំងលើកឡេងទណ្ឌកម្ម សម្រាប់ការនាំចូលសម្ភារៈបរិក្ខាពេទ្យ … ប្រសិនបើកូរ៉េខាងជើងមានករណីឆ្លងវីរុស​កូវីដ​១៩៕​


ចែករំលែក៖