ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្តីចោទថា មានសាហាយស្មន់ទៅលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្រេចចិត្តទៅលោតទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា តែមិនបានសម្រេច ដោយសារតែខឹងប្តីចេះតែរករឿងចោទថា មានសាហាយស្មន់ជាមួយប្រុសផ្សេងដោយសារតែភ្លើងប្រច័ណ្ឌ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការរៀបរាប់របស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនាងគិតខ្លីប៉ងលោតទឹកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតនេះ គឺបណ្តាលមកពីប្តីចេះតែរករឿងប្រច័ណ្ឌរាល់ថ្ងៃមិនដែលឈប់សោះ ទើបធ្វើឲ្យនាងគិតចង់បញ្ចប់ជីវិតបែបនេះ ។

ស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកទៀតថា នាងមានកូនស្រីចំនួន២នាក់ហើយបានយកគ្នាជាមួយប្តីក្រោយជាជាងជួសជុលរថយន្តមិនបានរៀបការទេ គឺស្រឡាញ់គ្នាដោយចិត្ត និងចិត្តហើយនាងបានមករស់នៅជាមួយប្តីអស់រយះពេលមួយឆ្នាំហើយដោយប្តីចេះតែរករឿងប្រច័ណ្ឌមិនឈប់សោះចោទថា មានសាហាយស្មន់ទាំងនាងមិនមានផងទើបតូចចិត្តគិតមិនបានវែងឆ្ងាយចង់ទៅលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវពលរដ្ឋធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចជួយបានទាន់ពេល ។

ក្រោយពេលកើតហេតុដោយសារមានការនិយាយលួងលោមពីប្រជាពលរដ្ឋ និងសមត្ថកិច្ចផងនោះនារីរងគ្រោះក៏បានជិះម៉ូតូឌុបជូនត្រឡប់ទៅផ្ទះវិញផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖