ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង គេចពីម៉ូតូជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ១៨៤ នៅចំណុចស្តុបអូរឫស្សី ស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីមាអ្នកជិះម៉ូតូឆ្លងកាត់ពីមុខរថយន្តទើបខំបើកគេចបណ្តាលឲ្យជ្រុលទៅបុកទ្រូវផ្លូវបែបនេះ តែមិនបង្កឲ្យមានមនុស្សស្លាប់ឬរងរបួសនោះទេ ដោយគ្រាន់តែខូចខាតរថយន្ត និងសម្បត្តិរដ្ឋតែប៉ុណ្ណោះ ។
តាមម្ចាស់ម្ចាស់រថយន្តបានឲ្យដឹងថា ខ្លួន និងមិត្តភក្តិចំនួន២នាក់ទៀត ទើបតែចេញមកពីកម្មវិធីគេបានបើករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AY-1989 បើកបរនឹងធ្វើដំណើរមកតាមបណ្តោយព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់កន្លែងកើតហេតុខ្លួនបានបើកគេចពីម៉ូតូដែលជិះកាត់មុខទើបធ្វើឲ្យជ្រុលទៅបុកទ្រូងផ្លូវបែបនេះ ។
ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ