ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនាយក​ដ្ឋាន​ប្រឆាំងការ ជួញដូរ មនុស្ស និង ការពារ អនីតិជន ឃាត់ខ្លួនមេខ្យល់​ប្រុស​ស្រី​ ចំនួន​២នាក់ និងនារីរងគ្រោះ៥នាក់ ពាក់ព័ន្ធករណី នាំនារី ក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​និង​ការពារ​អនីតិជន​ នៃ​ក្រសួង​មហាផ្ទៃ​ បានធ្វើ​ការ​ ឆ្មក់​បង្រ្កាប​ ហាង​ផឹក​ស៊ី​មួយ​កន្លែង​ ដែល​បង្កប់​អោយ​មាន​ ការ​ជួញដូរ​ផ្លូវ​ភេទ​ជាមួយ​ភ្ញៀវ​ ។

​រង្វង់​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ៨និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ហាង​មួយ​កន្លែង​ យីហោ​ លីហួរ​រស្មី​ពន្លឺ​សាច់​អាំង​ (៩៩៩​ )​ផ្ទះ​លេខ​២៣A ផ្លូវ​៣៧១​ ភូមិ​ឬស្សី​២​ សង្កាត់​ស្ទឹង​មានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

​ការ​ឆ្មក់​បង្រ្កាប​ហាង​ខាង​លើ​ សមត្ថកិច្ច​បានឃើញ​ ម​នុស្ស​ចំនួន​ ៧នាក់​ ក្នុង​នោះ​មាន​ មេការ​ហាង​ ប្រុស​ស្រី​ចំនួន​២នាក់​ និង​នារី​រងគ្រោះ​ចំនួន​៥នាក់​ ព្រម​ទាំង​ដកហូត​ ស្រោម​អនាម័យ​ប្រេីប្រាស់​រួច​ចំនួន​១​ ដែល​សមត្ថកិច្ច​រក​ឃើញ​ នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ ឈ្មោះ​ វិរៈ​មហា​សាល​ ។

​ជន​សង្ស័យ​ជា​មេការ​ ម្ចាស់​ហាង​មាន​ឈ្មោះ​ សឹក​ សុភា​ព​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ និង​ប្រពន្ធ​ ឈ្មោះ​ តត​ សុផាត​ អាយុ​៣៦ឆ្នាំ​ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​នឹង​កម្លាំង​ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​ ដោយ​មាន​ សម្របសម្រួល​ ពី​ លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះ​រាជ​អាជ្ញារង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ ឧត្ដម​សេនីយ៍​ទោ​ សំបូរ​ មាណ្ណារិទ្ធ
អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ជូន​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ក្រសួង​មហាផ្ទៃ​ បានចុះ​បង្ក្រាប​ជាក់​ស្ដែង​ ករណី​ (សញ្ចារកម្ម​ )នៅ​ក្នុង​ ហាង​ យីហោ​ លីហួរ​រស្មី​ពន្លឺ​សាច់​អាំង​ ៩៩៩​ ដោយ​ ឃាត់​មនុស្ស​ប្រុស​ស្រី​ ចំនួន​៧នាក់​ ក្នុង​នោះ​មាន​ នារី​រងគ្រោះ​ ចំនួន​៥នាក់​ និង​ម្ចាស់​ហាង​ ជា​មេខ្យល់​ប្តីប្រពន្ធ​ចំនួន​២នាក់​ ព្រម​ទាំង​ឆែកឆេរ​ រក​ឃើញ​ ស្រោម​អនាម័យ​ប្រេីប្រាស់​រួច​ចំនួន​១​ នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ ឈ្មោះ​ វិរៈ​មហា​សាល​ ដែល​ជាបន្ទប់​ សំរាប់​ណាត់​ភ្ញៀវ​ទៅ​រួមភេទ​ ។

​ក្រោយ​ពេល​កេីតហេតុ​ បន្ទាប់​ពី​ឃាត់​ខ្លួន​និង​ត្រួត​ពិនិត្យ​រួច​ហើយ​ នារី​រងគ្រោះ​ចំនួន​៥នាក់​ ព្រម​ទាំង​ជនសង្ស័យ​ មេខ្យល់​ប្តីប្រពន្ធ​ចំនួន​២នាក់​ រួម​ទាំង​វត្ថុ​តាំង​ ត្រូវ​បាន​សមត្ថកិច្ច​ នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បន្ត​ទៀត​ ចំណែក​ទីតាំង​ខាង​លើ​ មិន​បាន​បិទ​ទ្វារ​នោះ​ទេ​ដោយសារ​តែ​មានឪពុកម្តាយ​និង​​ កូន​តូច​២នាក់​ របស់​ម្ចាស់​ទីតាំង​គ្មាន​កន្លែង​ស្នាក់​នៅ​ ៕ សរស្មី

 


ចែករំលែក៖