ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានី គ្រោងនឹងកាប់ដើមឈើ ទាំងអស់នៅតាមដងផ្លូវម៉ៅសេទុង ហើយដាំដើមធ្នង់ជំនួសវិញ ខណៈគម្រោងកែលម្អផ្លូវថ្មើរជើង ចាប់ផ្តើមដំណើរការ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកាប់ដើមឈើទាំងអស់នៅតាមដងផ្លូវម៉ៅសេទុង ហើយដាំដើមធ្នង់ជំនួសវិញ ខណៈដែលគម្រោងកែលម្អផ្លូវថ្មើរ ជើងនៅលើផ្លូវម៉ៅសេទុងនេះ ចាប់ផ្តើមដំណើរការ ដោយចាប់ពីចំណុចស្តុបចំការមន មកដល់ស្ពានអាកាស ៥ មករា ដែលមានប្រវែងជាង៥គីឡូម៉ែត្រ។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បាន បញ្ជាក់ឲ្យដឹង នៅក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញថា នេះជាលើកទី៣ហើយដែលអាជ្ញាធររាជធានីភ្នំពេញបានធ្វើការប្រជុំ ដើម្បីពិភាក្សាឆ្លងគម្រោង កែលម្អផ្លូវថ្មើរជើងនៅលើមហាវិថីម៉ៅ សេទុង ។ ចំណោះគម្រោងថ្មីនេះ លោកអភិបាលរាជធានីបានបញ្ជាក់ថា និងកាត់ដើមឈើចាស់ៗទាំងអស់ចោល ហើយដាំជំនួសឡើងវិញ ដោយឈើធ្នង់ដែលមាន ទំហំប៉ុន កជើងឡើងទៅ ដើម្បីឲ្យផ្លូវនេះជាផ្លូវ ដ៏ល្អ មានទាំងចំណតរថយន្ត មានទាំងផ្លូវថ្មើរជើង មានទាំងសួនច្បាររួមនិងផ្លូវសម្រាប់ជិះកង់ផងដែរ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការកាប់ដើមឈើចាស់ៗចោលនេះ ដោយសារតែដើមឈឺខាងលើមានអាយុកាលយូរឆ្នាំហើយ ដើមឈើខ្លះមានប្រហោងក្នុង ហើយតែងបង្កផលប៉ះពាល់ដល់អ្នកដំណើរដោយពេលខ្លះ បានបាក់ធ្លាក់សង្កត់ទៅលើរថយន្តបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ ។ ដូច្នេះទេ ទន្ទឹមនិងការងារកែលម្អផ្លូវថ្មើរជើងនៅលើបណ្តោយផ្លូវនេះ យើងក៏សម្រេចឲ្យមានការកាត់ដើមឈើចាស់ៗទាំងអស់នេះ ចេញជាមួយនឹងការដាំដើមឈើប្រភេទធ្នង់នៅសងខាងផ្លូវនេះឡើងវិញ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា បើគម្រោង អនុវត្តផ្លូវថ្មើរជើងនៅលើបណ្ដោយផ្លូវនេះ ទទួលបានជោគជ័យនោះ វាគឺជាគំរូល្អសម្រាប់យើង
យកទៅអនុវត្តនៅតាមមហាវិថីធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ដោយសារតែផ្លូវមួយចំនួនត្រូវបានប្រជាពលរដ្ឋធ្វើការរំលោភយកចិញ្ចើមផ្លូវរហូតដល់ទូកផ្លូវថែមទៀតដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់យ៉ាងខ្លាំង។ចំពោះ មហាវិថីម៉ៅសេទុងខាងលើនេះ លោកឃួង ស្រេងក៏បានជម្រុញអោយរៀបចំផ្លូវអទិភាពសម្រាប់រថយន្តក្រុងសាធារណៈក្រុងផងដែរ៕ សំរិត


ចែករំលែក៖