ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន 6នាក់ពាក់ព័ន្ធទៅនឹងករណី វាយគ្នាតាមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌ 7 មករា ឃាត់ខ្លួនជនជាតិចិន 6 នាក់ ខណៈវាយគ្នាតាមផ្លូវសាធារណៈបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 3 រសៀល ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវលេខ 242 កែង១១១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុុមជនសង្ស័យទាំង6នាក់ ត្រូវបានបញ្ជូនទៅ អធិការនគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និង ការចាត់ការតាមច្បាប់៕ សរស្មី


ចែករំលែក៖