ខេត្តកំពងធំ៖ បែកធ្លាយព័ត៌មានពីអាជីវករដឹកគោ ក្របី និងអាជីវករពិឃាតសត្វស្រុកតាំងគោក និងស្រុកស្ទោង និយាយថា លោក ចាន់បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ដែលកន្លងពូកែប្រូមូលលុយតាមរូបភាពយកមន្ត្រីចូលនិវត្តន៍អោយប្រចាំតាមសត្តឃាតស្រុកស្ទោង និងស្រុកតាំងគោក ឃុំសូយោង អង្គុយរាប់ក្បាលគោ ក្របី និងជ្រូក សម្រាប់បង់លុយដាក់ខែនោះត្រូវមន្រ្ដីរាជការនិងពលរដ្នតែងតែរឹះគន់ថា ធ្វើការធ្វេសប្រហែស បណ្ដែរបណ្ដោយអោយការកាប់សត្វក្រៅសត្វឃាតដ្ឋាន ដោយពុំមានមន្រ្ដីពេទ្យសត្វចុះពិនិត្យសុខភាពសត្វដែលគួរអោយទុកចិត្តបាននោះទេ ការធ្វែសប្រហែសបែបនេះជាឪកាសល្អសំរាប់មន្រ្ថីខិលខួចកេងចំណេញទៅលើការយកតំលៃហួសសៀវភៅបន្ទុក ការបង្កគ្រោះថ្នាក់ប្រសិនបរិភោគសត្វមានជំងឺ ផ្សេងៗ។ល។ មតិមហាជនបានលើកឡើងថាមន្រ្ដីពេទ្យសត្វខេត្តកំពងធំ តែងតែធ្វើការមិនសូវសហការណ៍ជាមួយអង្គភាពពាក់ព័ន្ធជាពិសេសមិនសហការណ៍ជាមួយអ្នកព័ត៌មាន តេមិនលើក សួរមិនឆ្លើយ !ការធ្វើដូច្នោះបានធ្វើអោយមន្រ្ដីរាជការសំដែងការងឿងឆ្ងល់ណាស់ថាហេតុអ្វីបានជាថ្នាក់ដឹកនាំខេត្តមិនផ្លាស់ប្ដូរមន្រ្ដីអសកម្មបែបនេះចេញ តែមកដល់ពេលនេះទើបដឹងថាថ្នាក់នាំខេត្តកំពង់ធំ ដែលមានឯកឧត្តម សុខ លូ ដឹកនាំប្រកបដោយបញ្ញាវៃឆ្លាត ធ្វើអោយសមិទ្ធិផលថ្មីៗជាច្រើនកំពុងកើតមាននៅលើទឹកដីទីរួមខេត្តកំពង់ធំដែលពលរដ្នតែងតែស្ងើចសសើរពីស្មារដៃលោក។
ស្រាប់តែថ្មីៗនេះ ត្រូវមន្ទីរកសិកម្ម និងខេត្ត បានចេញដីការបង្គាប់អោយមានការផ្លាស់ប្ដូរមុខដំណែងមន្រ្ដីចំនួន៣រូបគឺ ១-លោក ចាន់បញ្ញាវ័ន្ត ជាប្រធានការិយាល័យនីតិកម្មកសិកម្ម ២-លោក តាន់ ម៉េងឆាង ជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ៣-លោក សំរិត គ្រុយ ជាអនុប្រធានការិយាល័យកសិឧស្សាហកម្ម។
លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានអោយដឹងថាការផ្លាសប្ដូរមុខងារតួនាទីគឺជាការស្នើរសុំរបស់ប្រធានមន្ទីរកសិកម្មបានស្នើរសុំទៅលោកអភិបាលខេត្តកំពងធំ គឺដើម្បីកែសម្រួលប្រព័ន្ធការងារអោយបានរលូននិងមានប្រសិទ្ធភាព ។
គួររំលឹកថស លោក សុខ លូ ធ្លាប់មានប្រសាសន៍ថា ការកាន់តំណែងគឺ ពុំមានប្លងរឹងដូចប្លង់ដីនោះទេ ដូច្នេះការផ្លាស់ប្ដូរតំណែងគឺជារឿងធម្មតា ៕ប៊ុនរិទ្ធី