ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីស RX400h បេីកបុកគម្របលូ និងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ឡិចស៊ីស​ RX៤០០h ​គេចពី​ម៉ូតូ​កង់​បី​ ក៏ជ្រុលទៅបុកនឹងគម្រនលូ ហើយ​បន្ត​ទៅ​បុក​ របង​ផ្ទះប្រជាពលរដ្ឋ​ បណ្តាល​ឲ្យ​រងការ​ខូចខាត​ កាលពី​វេលា​ម៉ោង​ ១១យប់​ ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ទុលមុខ​នឹងភ្នំពេញស្បតក្លឹប ផ្លូវ​១៣​BT ភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​បេីក​រថយន្ត​ ម៉ាក​ឡិចស៊ីស​ RX​៤០០h​ ពណ៌ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AH 5334 បានធ្វើ​ដំណើរ​ ចុះ​ពី​ផ្លូវ​២៧១​ ចូល​ទៅ​ផ្ទះ​ក្នុង​ភូមិ​ លេខ១៣​BT ក្នុង​ទិសដៅ​ ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីតហេតុ​ ក៏បួងចង្កូត គេច​ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ទេីប​បណទេីបបណ្ដាលជ្រុលទៅបុកនិង គម្របលូបណ្ដាលឲ្យរងការខូចខាតហេីយ រថយន្ដ​បង្ក​រ មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋបន្ថែម​ទៀត​ ទើប​ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​បាក់​កង់​កល់​រថយន្ត​ជាប់​ទៅ​មុខ​លែង​ ។ ហើយ​ភ្លាមៗ​នោះ​ដែរ​ អ្នក​បេីក​បរ​ បាន​ចុះ​ពី​រថយន្ដ​គេច​ចេញ​បាត់​  ។

ក្រោយកេីតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏បានចុះទៅដល់ បាន​ពិនិត្យ​ឃើញ​ថា​ អត់​មាន​រង​ការ​ខូចខាត​ ក៏បានឲ្យសាច់ញាតិ ស្ទូច​យក​រថយន្ត​បង្ក​ទៅជួសជុលដោយខ្លួនឯងវិញ  ៕ ភារ៉ា ដង្កោ


ចែករំលែក៖