ព័ត៌មានទាន់ហេតុការណ៍៖

ចម្អិនម្ហូបទុកចោលឆាបឆេះផ្ទះជនជាតិបារាំងនៅជាន់លើ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ RIC HARD Rodofhc.AhdrG Gcorycs អាយុ ៥៩ ឆ្នាំ ជនជាតិបារាំង មុខរបរ ប្រធានក្រុមហ៊ុន ហើយមូលហេតុកើតមានអគ្គិភ័យនេះដោយសារតែចម្អិនម្ហូបទុកចោល ទើបបង្កជាអគ្គិភ័យកើតទ្បើងបែបនេះ ។

ប្រភេទសំណង់៖ ថ្ម បេតុង ទំហំ០៤ម៉ែត្រx១៦ម៉ែត្រ ។ ចំណែកការខូចខាត ឆេះសម្ភារផ្ទះបាយមួយចំនួន និងពុំបាន ឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ករណីនេះអគ្គិភ័យនេះត្រូវបានរលត់វិញនៅម៉ោង ៨ និង៥០នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចេញអន្តរាគមន៍ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន ស្មើ និង ០៨ម៉ែត្រគូប៕ ជ្រោយពេជ្រ


ចែករំលែក៖