ខេត្តកំពង់ធំ៖ ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង៨តោន ត្រូវបានកម្ទេច នៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុច ភូមិវល្លិ៍យាវ ឃ៉ំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។
ពិធីនេះបានប្រារព្វ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការ មន្ទីរនានាជ៉ំវិញខេត្ត ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ៤០០នាក់។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍ បញ្ជាក់អំពីផលិតផលក្លែងក្លាយ និងការបង្ក្រាប កន្លងមាន២២មុខ សរុបជាង៨០ គីឡូក្រាម គឺជាការប្រឹងប្រែងរបស់ស្ថាប័ន គណកម្មាធិការ ប្រយុទ្ធ ប្រឆាំងនឹងផលិតផល ក្លែងក្លាយ រួមការសហការ ជាមួយស្ថាប័នពាក់ព័ន្ធ បានសម្រេចបានលទ្ធផល គួរឲ្យកត់សម្គាល់ ។
លោក បានមានប្រសាសន៍ថ្លែង អំណរគុណ ចំពោះកិច្ចសហការគ្រប់ស្ថាប័នពាក់ព័ន្ធ និងការផ្ដល់ព័ត៌មានដែលបានជំរុញដល់ការបង្ក្រាបផលិតផលក្លែងក្លាយកន្លងមក ។
នៅក្នុងឱកាសនេះ លោក នាយឧត្តសេនីយ៍ មាច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ លោកភ អង្គ វង្ស វឌ្ឍា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងការកោតសរសេីរដល់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ធំបង្ក្រាប សហគ្រាសផលិតទឹកក្រូចក្លែងក្លាយ ខូចគុណភាពចំនួន៤កន្លែង ស្ថិតនៅ ភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹង សែន កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះ។
លោកគណៈអធិបតីក៏បានបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្រឹងប្រែងធ្វេីយ៉ាងណាធានាឲ្យបានផលិតផលចរាចរណ៍នៅលេីទីផ្សារកម្ពុជា ជាផលិតផលពិតប្រាកដ មានគុណភាព មិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ ម៉្យាងវិញទៀតចំពោះជនខិលខូចដែលយកសុខភាពពលរដ្ឋមកដូរ និង លុយកាក់ចំណេញផ្ទាល់ខ្លួន នៅដល់ណា គណៈកម្មាធិការសមត្ថកិច្ចរាជរដ្ឋាភិបាល និង តាមបង្ក្រាបយកមកផ្តន្ទាទោសឲ្យខានតែបាន។
សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយ
ដែលត្រូវបានធ្វេីការកម្ទេចទាំងនោះមាន ដូចជា ទឹកបរិសុទ្ធ ផលិតផលទឹកក្រូច មេស្ក មេទឹកក្រូច លក្ខណ៍ និង សារធាតុគីមីផ្សេងទៀត ចំនួន៨តោន៕ប៊ុនរិទ្ធី