ភ្នំពេញ៖ លោកម៉ុម សារឿន ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។
យោងព្រះរាជក្រឹត្យនស/រកត/០២២០/២២០ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ត្រាស់បង្គាប់ថា៖
ប្រការ១ តែងតាំងឯកឧត្តម ម៉ុម សារឿន ឋានន្តរស័កឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ។
ប្រការ ២៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយប្រហស្ថលេខាតទៅ ៕