ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកដល់ផ្លូវកោងជ្រុលបុកម៉ូតូរងរបួសធ្ងន់ម្នាក់​នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីនបាលស្រុកព្រៃនប់បានប្រាប់ឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅវេលាម៉ោង6.00នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវក្រាលកៅស៊ូ យិ ជៀ រវាងរថយន្ត ០១គ្រឿងម៉ាក LEXUS LX 570 ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2Q-8816 បើកបរដោយឈ្មោះ នាង មន្នីវ៉ាន់ ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅខណ្ឌដូនពេញ សង្កាត់ចតុមុខ រាជធានីភ្នំពេញ មកដល់ស្ថានភាពផ្លូវកោង រថយន្តបានរេចង្កូតមក បុកម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាក លេខ ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ស៉ីវ ខៀវ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យឈ្មោះ ស៉ីវ ខៀវ អ្នកបើកបរម៉ូតូ របួសធ្ងន់ បានបញ្ជូនទៅព្យាបាល នៅ គ្លីនិកឯកជន ៨៨៨ ខេត្តព្រះសីហនុ រីឯវត្ថុតាងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត បានបើករថយន្តមកទុកក្នុងក្រុមហ៊ុន យិ ជៀ ។

ករណីនេះ ដើម្បីបន្តនីតិវិធី សមត្ថកិច្ចបានមកយករថយន្ត ទៅរក្សាទុកជាបណ្តោះអាសន្ន ប៉ុន្តែជនជាតិចិន និងបុគ្គលិកក្នុងក្រុមហ៊ុនខាងលើ រារាំងមិនឲ្យសមត្ថកិច្ចយករថយន្តនេះទេ រហូតលោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានចុះទៅអន្តរាគមន៍ផ្ទាល់ ក៏ជនជាតចិន និងបុគ្គលិកក្រុមហ៊ុននេះ នៅតែរារាំងមិនឲ្យសមត្ថកិច្ចយករថយន្តដែលពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ទេ ។

រហូតដល់ពេលព្រលប់ថ្ងៃដដែល បើទោះជាភាគីចិន រារាំងយ៉ាងណាក៏ដោយ ក៏លោកវរសេនីយ៍ទោ ហួ យ៉ៃ បានព្យាយាមយករថយន្តនេះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖