ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ធាននគរបាលស្រុកព្រៃនប់សហការប៉ុស្តិ៍នគរបាលឃុំរាមនិងប្រជាកាពារចុះបង្រ្កាបល្បែងជល់មាន់០១កន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ-លោកវរសេនីយទោ ហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់អោយដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី១មិនា២០២០នេះ នៅចំណុចជើងភ្នំក្បាលហុង ស្ថិត​ក្នុង​ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ  កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាមនិងប្រជាការពារ បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់​(ជល់មាន់)០១កន្លែង ដកហូត​វត្ថុតាងរួមមាន៖
១.ម៉ូតូចំនួន០៦គ្រឿង
២.មាន់ជល់ចំនួន០២ក្បាល
៣.កន្រ្តក​ដាក់មាន់ចំនួន០៥ ។ ចំពោះ
អ្នកលេងល្បែងជល់មាន់នេះ បានរត់គេចខ្លួនចូលក្នុងព្រៃអស់ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធី ស្វែងរកម្ចាស់ម៉ូតូនិងអ្នកពាក់ពន្ធ័៕ ឆ្លាម សមុទ្រ

ចែករំលែក៖