ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រីតបេីកបុកPassappចតស្ងៀមក្រឡាប់ផ្ងាជេីង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តបណ្តេីរចុចទូរស័ព្ទបណ្តេីរជ្រុលចង្កូតទៅបុករ៉ឺម៉កកង់បីដែលម្ចាស់ចតស្ងៀមបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងាជេីងមួយចំហៀងរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ខែមីនាឆ្នាំ២២០​ នៅចំណុចផ្លូវលេខ១០១កែងផ្លូវលេខ២៦៦​  ស្ថិតនៅសង្កាត់បឹងត្របែកខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​មុនពេលកេីតហេតុមានរ៉ឺម៉កកង់បី​ passapp​ ចំនួន៣គ្រឿងបានចតនៅចិញ្ចេីមផ្លូវ៤៦៦​ ក្នុងទិសដៅពីត្បូងទៅជេីង​ ជារៀងរាល់ថ្ងៃ​ លុះមកដល់វេលាកតហេតុខាងលេីស្រាប់តែមានបុរសម្នាក់បេីករថយន្តកាមរីហាយប្រីតពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AR9383 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៦៦ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿននិងបេីកបរបណ្តេីរចុចទូរស័ព្ទបណ្តេីរមិនប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉ក(passapp)រុញផ្ទប់គ្នាបណ្តាល្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់ផ្ងាជេីងម្ខាងសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅធិការនគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ​

ចែករំលែក៖