ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តបណ្តេីរចុចទូរស័ព្ទបណ្តេីរជ្រុលចង្កូតទៅបុករ៉ឺម៉កកង់បីដែលម្ចាស់ចតស្ងៀមបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងាជេីងមួយចំហៀងរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ខែមីនាឆ្នាំ២២០ នៅចំណុចផ្លូវលេខ១០១កែងផ្លូវលេខ២៦៦ ស្ថិតនៅសង្កាត់បឹងត្របែកខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថាមុនពេលកេីតហេតុមានរ៉ឺម៉កកង់បី passapp ចំនួន៣គ្រឿងបានចតនៅចិញ្ចេីមផ្លូវ៤៦៦ ក្នុងទិសដៅពីត្បូងទៅជេីង ជារៀងរាល់ថ្ងៃ លុះមកដល់វេលាកតហេតុខាងលេីស្រាប់តែមានបុរសម្នាក់បេីករថយន្តកាមរីហាយប្រីតពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AR9383 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៦៦ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿននិងបេីកបរបណ្តេីរចុចទូរស័ព្ទបណ្តេីរមិនប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉ក(passapp)រុញផ្ទប់គ្នាបណ្តាល្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់ផ្ងាជេីងម្ខាងសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅធិការនគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ




