ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធរត់ចេញពីផ្ទះទៅធ្វើការជាមួយគេ ចូលវាយកម្ទេចឥវ៉ាន់ដល់ក្នុងហាង

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅសួរនាំខណៈដែលចូលទៅវាយកំទេចរបស់របរក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោ បៃតងបណ្តាលឲ្យខូចខាតសម្ភារៈតុ ទូរអស់ជាច្រើបង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង២៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី០៤ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥កែងផ្លូវលេខ១៣៦នៅចំណុចហាងមួយកន្លែងយីហោផ្ទះបៃតងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹហថា នៅមុនពេលកើតហេតុំជនបង្កបានអង្គុយផឹកស៊ីនៅមុខផ្ទះរបស់ខ្លួនលុះផឹកស្រវឹងដោយឃើញប្រពន្ធដែលបានរត់ចេញពីផ្ទះទៅធ្វើការនៅក្នុងហាងក្បែរផ្ទះអង្គុយផឹកដែរក៏មានចិត្តខឹងថាមកពីម្ចាស់ហាងចង់ដឹកនាំឲ្យប្រពន្ធខ្លួនទៅទាក់ទងជាមួយប្រុសផ្សេងទើបបណ្តាលឲ្យមានចិត្តខឹងបោកកែវបោកចានទាញកាំបិតចូលទៅកាប់បំផ្លាញសម្ភារះក្នុងហាងគេបណ្តាលឲ្យខូចខាតតុ ទូរ និងទូរទឹកកព្រមទាំងសម្ភារៈផ្សេងៗអស់ជាច្រើននិងទៅយកកាំភ្លើងជ័រចេញមកគំរាមគេឯងរត់ជាន់ជើងគ្នាបង្ការភ្ញាក់ផ្អើលពេញផ្លូវហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅសួរនាំផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កមានឈ្មោះបូរចំរើនភេទប្រុស៤២ឆ្នាំមានមុខរបរលក់ដូស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ។
ក្រោយពេលកើតហេតុ ខាងភាគីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនិងទាមទាសំណងថ្លៃការខូចខាតចំនួន៦០០០ដុល្លាអាមេរិកហើយចំណែកជនបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១កំពុងតែធ្វើការសាកសួរបន្ថែមនិងក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕ ធឿនព្រែកជ័យ


ចែករំលែក៖