ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ ជនសង្ស័យម្នាក់និងថ្នាំញៀន៣កញ្ចប់ធំតូចត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀននារសៀលថ្ងៃព្រហស្បត្តិ៍​ ទី០៥​ ខែមីនា​ ឆ្នាំ​២០២០​ ។
បើតាមសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មេីសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានអោយដឹងថាជនសង្ស័យមានឈ្មោះ ទូច សុភា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ  សង្កាត់ស្វាយរៀង  ក្រុងស្វាយរៀង  ខេត្តស្វាយរៀង ។
វត្ថុតាងដែលដកហូតបានរួម១.មានម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់​ (ធំចំនួន​ ០២កញ្ចប់ និងតូច០១កញ្ចប់)។ 
២.ម្សៅក្រាមពណ៌ឈាមជ្រូកចំនួន​ ០២កញ្ចប់
៣.ម៉ូតូចំនួន​ ​០១គ្រឿង
៤.ទូរស័ព្ទ​ដៃចំនួន​ ២គ្រឿង។
ប្រភពបន្តថា
 នៅវេលាម៉ោង ១៧:១០នាទី​ ថ្ងៃទី០៤
ខែមីនា​  ឆ្នាំ២០២០  មេបញ្ជាការកងរាជអាវុធហត្តខេត្តស្វាយរៀងបានចាត់តាំកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោក  ស្រី វុត្ថា  មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះសំណាក់តារា ស្ថិតនៅភូមិរូបគោ​ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឃាត់ខ្លួនបានម្នាក់
 រហូតដល់ម៉ោង​ ៥:៣០នាទីរសៀល ថ្ងៃទី០៤​ ខែមីនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាត្តពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមនឹងសម្របម្រួលដឹកនាំដោយលោក ឈីវ   អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្ត​ ធ្វើការឆែកឆេរបន្ទប់ជួលស្ថិតនៅភូមិរោងបន្លែ​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។
 ចាប់យកវត្ថុតាងរួមមាន:
ម្សៅក្រាមពណ៌សថ្លាចំនួន​ ០១កញ្ចប់ធំសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន​ ០១គ្រឿង
ប្រាក់រៀលចំនួន​ ៥៧០,០០០រៀល និងប្រាក់ដុល្លាចំនួន​ ៧០ដុល្លា
អត្តសញ្ញាណប័ណ្ណ​ ០១សន្លឹកផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់។ យឹមសុថាន

ចែករំលែក៖