ភ្នំពេញ ៖ ប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរខណ្ឌដង្កោដោយសា រតែអាជ្ញាធរគ្មានវិធានការ ទៅលើរថយន្តដឹកខ្សាច់ដែលបានដឹកធ្លាក់ហៀពេញផ្លូវ៣៧១ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រំប្រទល់សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋលើកឡើងថា រាល់ថ្ងៃនេះពួកគាត់ពិបាករស់នៅនឹ ងប្រកបអាជីវកម្មណាស់ តាំងពីមានការដ្ឋានខ្សាច់មួយកន្លែងនៅតាមបណ្តោយផ្លូវ ៣៧១ ដោយសាររថយន្តដឹកខ្សាច់បានបើកលឿ នៗហើយបង្កការរំខាន ជាពិសេសខ្សាច់ធ្លាក់ពេញផ្លូវ បណ្តាលអោយហុយស្ទើតែពួកគាត់រកសុី មិនបាន ហើយមួយយប់ៗរថយន្តដឹកខ្សាច់បា នបង្កសម្លេងលឺៗរំខានដល់ការសម្រា ក។
ជុំវិញបញ្ហានេះដែលប្រជាពលរដ្ធបានស្នើតាមរយះអ្នកព័ត៌មានអោយផ្សព្វផ្សាយដឹងដល់អាជ្ញាធរមូលដ្ឋា ននឹងលោកស្រីអភិបាលខណ្ឌដង្កោជាពិ សេសខាងមន្ទីរសាធារណៈរាជធានីភ្នំ ពេញ ដើម្បីចុះមកជួយដោះស្រាយនឹងចាត់ វិធានការទៅការដ្ឋានចាក់ខ្សាច់ដែ លបង្កផលប៉ះពាល់នឹងការរស់នៅប្រចាំ ថ្ងៃរបស់ពួកគាត់៕ដោយ៖ ភារ៉ា ដង្កោ