ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែវឹកវរហើយ ភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏ឆ្លង កូវីដ-១៩ដែរ

ចែករំលែក៖

បច្ចុប្បន្នកូវីដ-១៩ បានឆ្លងរាលដាលដល់ មន្ត្រីធំៗជាច្រើន នៅជុំវិញពិភពលោកទាំងអនុប្រធានាធិបតី តំណាងរាស្ត្រ នៅឡើយតែនាយករដ្ឋមន្ត្រីប្រធានាធិបតី មិនទាន់ឃើញមានករណីឆ្លងនៅឡើយទេ ។
ប៉ុន្តែមានសញ្ញាជាច្រើនដែលអាចឆ្លងដល់ថ្នាក់ដឹកនាំកំពូលដោយសារតែ អ្នកនៅក្បែរខ្លួនបានឆ្លងវីរុសផ្លូវដង្ហើមនេះ ។
ពេលនេះភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏រកឃើញឆ្លងវីរុសផ្លូវដង្ហើម COVID-19 ។ យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន AP នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា លោកជំទាវរបស់លោកនាយករដ្ឋមន្ត្រីប្រទេសកាណាដា ផ្ទុកវីរុស COVID-19 ។
ប្រភពបានបញ្ជាក់ថា «លោកស្រី Sophie Gregorie Trudeau ភរិយារបស់នាយករដ្ឋមន្ត្រី Justin Trudeau នៃប្រទេសកាណាដា ក្រោយពីបានធ្វើរោគវិនិច្ឆ័យ ឃើញវិជ្ជមាន កូរ៉ូណាវីរុស» ។ ចំណែកនាយករដ្ឋមន្ត្រី ក៏អាចឆ្លងវីរុសនេះផងដែរ។
គួរបញ្ជាក់ថា ជំងឺនេះ នៅក្នុងប្រទេសកាណាដាមានចំនួន១៤២ករណី ក្នុងនោះបាត់បង់ជីវិតម្នាក់ និង១១នាក់បានចាកចេញពីមន្ទីរពេទ្យ ៕


ចែករំលែក៖