ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកំប៉ុងហ្គាសឆេះរាលដាលដល់ពូកក្នុងបន្ទប់ផ្ទះជាន់ទី១ផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ ផ្ទះល្វែងប្រជាពលរដ្ឋជាន់ទីមួយត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាលក្នុងបន្ទប់ដេកឆេះរាលដាលដល់ពូក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ នៅចំណុចផ្ទះល្វែងលេខអូ ០១១ ផ្លូវលេខ ៤១២ ភូមិ១៣ ក្រុម ៧៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថាមុនកើតហេតុឮសំឡេងផ្ទុះកំប៉ុងហ្គាលក្នុងបន្ទប់ដេកជាន់ទី១ហើយក៏បានគ្នាចូលទៅមើលឃើញមានអណ្តាតភ្លើងឆាបឆេះរាលដាលដល់ពូកយ៉ាងសន្ធោរសន្ធៅធ្វើឲ្យមានកាឆោឡោលនិងរភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់នឹងបានរាយការជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ចំនួន៤គ្រឿងបាញ់ទឹកអស់ចំនួន១ឡានប្រើពេលវេលាអស់រយៈពេលជិតកន្លះម៉ោងទើបអគ្គិភ័យបានរលត់ទៅវិញជាស្ថាពរ នៅថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់ថាចំពោះករណីអគ្គីភ័យខាងលើនេះគឺរងការខូចខាតសម្ភារៈមួយចំនួន តែមិនបង្កឲ្យមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ៕សុខាសែនជ័យ​

ចែករំលែក៖