ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​ល្បែងស៊ីសង​កន្ទុយលេខនិងឃាត់ខ្លួនជនសង្ស័យ អ្នកបើក​ល្បែង​បាន​ចំ​នួន០២នាក់​

ចែករំលែក៖

កំពង់ធំ ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០២០​បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ អមដោយ លោក​វរសេនីយ៍ត្រី​ផុន សុផល នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ ចុះបង្ក្រាប​ល្បែងស៊ីសង​(​កន្ទុយលេខ​) នៅ​ចំណុច ភូមិ​វាល​តូច ឃុំ​អន្លង់​ពោធិ៍ ស្ស្រុកតាំងគោកខេត្តកំពង់ធំ។
​ក្នុង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប បន​ល្បែងស៊ីសង​កន្ទុយលេខ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​អ្នកបើក កន្លែង​ទីតាំង បាន​ចំនួន​០២​នាក់ ១.​ឈ្មោះ​យ៉ង់ នឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន ​រស់នៅ​ភូមិ​ពង្រ​ឃុំ​ពង្រ ស្រុក​តាំងគោក ខេត្តកំពង់ធំ ២.​ឈ្មោះ​ច្រឹ​ក កូ​លាប ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​វាល​តូច ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​តាំងគោក ខេត្តកំពង់ធំ​។​
  វត្ថុតាងរួមមានរថយន្តចំនួន០១គ្រឿង ម៉ាក Camary ផលិត​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-3753 ទូរស័ព្ទ​ចំនួន​០២​គ្រឿង ម៉ាក​Oppo F7 ពណ៌​ខៀវ និង ម៉ាក​Oppo A83 ពណ៌​ក្រហម សៀវភៅបញ្ជី​កត់​លេខ​ឆ្នោត​ចំនួន​០១​ក្បាល ​៤​ប៊ិច​ចំនួន​០១​ដើម ម៉ាស៊ីន​គិត​លេខ​ចំនួន​០១ ករណី​ខាងលើ​នេះ ​សមត្ថកិច្ច​បាន​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​៕
ប៊ុនរិទ្ធី

ចែករំលែក៖