កំពង់ធំ ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ធំ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២០បានដឹកនាំកម្លាំ ងកងរាជអាវុធហត្ថខេត្តកំពង់ធំ អមដោយ លោកវរសេនីយ៍ត្រីផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ចុះបង្ក្រាបល្បែងស៊ីសង(កន្ទុ យលេខ) នៅចំណុច ភូមិវាលតូច ឃុំអន្លង់ពោធិ៍ ស្ស្រុកតាំងគោកខេត្តកំពង់ធំ។
ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាប បនល្បែងស៊ីសងកន្ទុយលេខ និងឃាត់ខ្លួនជនសង្ស័យដែលជា អ្នកបើក កន្លែងទីតាំង បានចំនួន០២នាក់ ១.ឈ្មោះយ៉ង់ នឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិពង្រឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ២.ឈ្មោះច្រឹក កូលាប ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិវាលតូច ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
វត្ថុតាងរួមមានរថយន្តចំនួន០១គ្រឿង ម៉ាក Camary ផលិតឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q-3753 ទូរស័ព្ទចំនួន០២គ្រឿង ម៉ាកOppo F7 ពណ៌ខៀវ និង ម៉ាកOppo A83 ពណ៌ក្រហម សៀវភៅបញ្ជីកត់លេខឆ្នោតចំនួ ន០១ក្បាល ៤ប៊ិចចំនួន០១ដើម ម៉ាស៊ីនគិតលេខចំនួន០១ ករណីខាងលើនេះ សមត្ថកិច្ចបានក៏សាងសំណុំរឿ ងបញ្ជូនទៅតុលាការតាមនីតិវិ ធី៕
ប៊ុនរិទ្ធី