ព័ត៌មានទាន់ហេតុការណ៍៖

ថៃប្រកាសផ្អាកលីកកំពូលរហូតដល់ខែឧសភា

ចែករំលែក៖

ថៃ៖ សហព័ន្ធបាល់ទាត់​ប្រទេសថៃ( FAT) បាន​ប្រកាស​ថា ការប្រកួត​ក្នុងក្របខណ្ឌ័កំពូលថៃ (Thai League) ត្រូវបាន​ផ្អាក​រហូត​ដល់​ថ្ងៃទី២ខែឧសភា ឆ្នាំ២០២០ ដោយសារតែប្រទេសថៃ កំពុងអនុវត្តន៍វិធានការ​ទប់ស្កាត់ការ​ឆ្លងរាល​ដាល​នៃជំងឺកូវីដ១៩។ ពីព្រោះបច្ចុប្ប​​ន្នប្រទេសកំពុងដាក់ប្រទេស ក្នុងភាពអាសន្ន។

សហព័ន្ធបាល់ទាត់ប្រទេសថៃនេះបន្ទាប់ពី​មានការ​បង្ហាញ​ក្តីព្រួយបារម្ភពីសំណាក់​រដ្ឋាភិបាល​ថៃ ដែល​បាន​គិត​គូដល់​សុខភាពរបស់អត្តពលិកគ្រូបង្វឹក និង​មន្ត្រីកីឡា ព្រមទាំងអ្នក​គាំទ្រ​ផងដែរ។

ការ​ប្រកាស​របស់​សហព័ន្ធបាល់ទាត់ថៃនេះបន្ទាប់ពីសហព័ន្ធនេះ ធ្លាប់បាន​ប្រកាស​ថា ការប្រកួតបាល់ទាត់​ក្នុងប្រទេសថៃ នឹង​ត្រូវផ្អាករហូត​ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែដោយសារតែស្ថានការ​វិវត្តន៍ក្នុងប្រទេសថៃ មិនបានល្អ ដូច្នេះការផ្អាក ក៏ត្រូវពន្យាពេលជាបន្ត។

ការផ្អាកនេះអាចបញ្ចប់រហូត​ដល់ថ្ងៃទី២៤ ខែតុលា ខណៈដែលការប្រកួតក្របខណ្ឌ័ទី២ Thai League 2 នឹងអាចបញ្ចប់រហូតដល់ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២០៕ ដោយ៖ ភារៈ


ចែករំលែក៖