ខេត្តស្វាយរៀង៖ លោកសំវណ្ណវីរះអនុ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តតំណាងលោកឌីវិជ្ជាប្រធា នសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តស្វាយរៀងព្រមទាំងក្រុមការងារនា ព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០២០បា នចុះចែកសំភារះប្រើប្រាស់ការពា រជម្ងឺឆ្លងcovid១៩ដល់ប្រធានសហភា ពសហពន្ធ័យុវជនកម្ពុជាក្រុងដើម្បីយកចែកបន្តដល់ប្រជាពលរដ្ឋតា មសង្កាត់ទាំង៧នៅក្នុងក្រុងស្វា យរៀង។
ក្នុងឪកាសនោះលោកសំ វណ្ណវីរះអនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេ ត្តតំណាងលោកឌីវិជ្ជាប្រធានសហភា ពសហពន្ធ័យុវជនកម្ពុជាខេត្តស្វា យរៀងបានណែនាំដល់អស់លោកលោកស្រីប្រធានអនុប្រធានសហភាពសហពន្ធ័យុ វជនកម្ពុជាក្រុងស្វាយរៀងក៏ដូចជា ក្នុងសង្កាត់ទាំង៧បន្ទាប់ពីទទួ លការបង្ហាត់បង្រៀនពីរបៀបប្រើប្រាស់ទឹកអាកុលសម្រាប់លាងដៃនិងចែ កសម្ភារ
នេះហើយត្រូវចុះបន្តតាមសង្កាត់មូលដ្ឋានរៀងៗខ្លួនដើម្បីផ្សព្វផ្សាយសុខភាពអនាម័យពីវិធីសាស្រ្តការពារខ្លួន ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតា មផ្លូវក៏ដូចជាតាមខ្នងផ្ទះអោយពួ កគាត់បានជ្រួតជ្រាបនិងមានការបន្ថែមការចែកម៉ាស់ សាប៊ូ អំបិលសម្រាប់ខ្ពុរមាត់ទឹកអាល់កុ លនិងខិត្តបណ្ណ័អប់រំដល់ពួកគាត់ ដើម្បីការពារទប់ស្កាត់ជម្ងឺឆ្លងcovid១៩នេះ។
លោកក៏បានអំពាវនាវដល់សហភាពសហពន្ធ័យុវជនកម្ពុជាក្រុងស្វាយរៀងទាំ ងមូលត្រូវតែមានអនាម័យរស់នៅល្អ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ ហើយត្រូវចូលរួមទប់ស្កាត់ជម្ងឺឆ្លងនេះទាំងអស់គ្នាហើយបើមានការសង្ស័យណាមួយ សូមទំនាក់ទំនងជាបន្ទាន់មកកាន់ មន្ទីរពេទ្យជំនាញដើម្បីទទួលបា នការពិនិត្យ និងព្យាបាលផងដែរ។
សូមបញ្ជាក់ថាពេលកន្លងថ្មីៗនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីការដាក់ឲ្យអនុវត្តយុទ្ធនា ការ បញ្ជ្រាបការយល់ដឹង ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវកា ររបស់ខ្លួន ដោយធ្វើការណែនាំ ដល់គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ដូចខាងក្រោម៖
*ទី១៖ ត្រូវចាត់តាំងក្រុមការងារ ទទួលបន្ទុកអនុវត្តយុទ្ធនាការ បញ្រ្ជាបការយល់ដឹង ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នៅថ្នាក់រាជធានី-ខេត្ត និងចាត់តាំងជនបង្គោល ដើម្បីសម្របសម្រួលទំនាក់ទំនង ការងារជាមួយគណៈកម្មាធិការកណ្តា ល។
*ទី២៖ ត្រូវជំរុញសមាជិក សមាជិកា គ្រប់រូបឲ្យយល់ដឹង និងជាអ្នកនាំសារពីគ្រោះថ្នាក់ និងវិធីសាស្រ្តការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ ១៩ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។
*ទី៣៖ ត្រូវត្រៀមខ្លួន និងចូលរួមសហការ ជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ ១៩ ជាពិសេសការបង្ការ និងការទប់ស្កាត់ការរីករាលដាល នៅមូលដ្ឋានផ្ទាល់តែម្តង។
*ទី៤៖ ត្រូវធ្វើការផ្សព្វផ្សាយជាប់ជា ប្រចាំ ពីគ្រោះថ្នាក់ និងវិធីសាស្រ្តការពារការឆ្លងជំ ងឺកូវីដ ១៩ តាមរយៈប្រព័ន្ធឧឃោសនស័ព្ទ នៅតាមទីស្នាក់ការ ស.ស.យ.ក. និងតាមទីសាធារណៈនានា។
*ទី៥៖ ត្រូវត្រៀមសមាជិក សមាជិកាសកម្មចន្លោះពី៣០ ទៅ៥០រូប ក្នុងដំណាក់កាលដំបូង ដើម្បីត្រៀមចុះផ្សព្វផ្សាយ និងចែកខិត្តបណ្ណពីគ្រោះថ្នាក់ និងវិធីសាស្រ្តការពារ ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅតាមទីសាធារណៈ ដោយអនុវត្តស្របតាមគោលការណ៍ណែនាំ និងខ្លឹមសារពីថ្នាក់កណ្តាល។ យឹម សុថាន