ភ្នំពេញ៖ រថយន្តកុងតឺន័រពីរគ្រឿងបេីកប្រដេញគ្នាក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុ លចង្កូតទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រខ្ទេចមួ យកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបេីកបររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ០១និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃទី០៣ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិក្ដីតាកុយ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីកន្លែងកើតហេ តុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុ រសម្នាក់បេីករថយន្តកុងតឺន័រមួ យគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5995 បានបេីកប្រដេញជាមួយនិងរថយន្តកុ ងតឺន័រមួយគ្រឿងទៀត យ៉ាងលឿន តាមបណ្ថោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខាងលេី ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុ លចង្កូតបុកពីក្រោយរថយន្តបែនដឹ កដីមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9257 ចំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ ខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបេីកបររថយន្តកុងតឺន័ ររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងកេីតហេតុ ក៏បានទាក់ទងទៅខាងជំនាញចុះមកវាស់ វែង និងយករថយន្តទាំងពីរទៅរក្សារទុ កនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ