ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបយក្ស Man City ​ចង់បាន Martinez ​ពី Inter Milan ក្នុងតម្លៃជិត​១០០​លាន​ផោន ​ ​

ចែករំលែក៖

កញ្ចប់​ប្រាក់​រហូត​ដល់​ទៅ ៩៧,៥​លាន​ផោនរបស់ក្លិប Manchester City ​បាន​ត្រៀមរួចជាស្រេច​ដើម្បី​ទិញ​ផ្ដាច់កុងត្រា​របស់​ខ្សែ​ប្រយុទ្ធLautaro Martinez ​ពី​ក្រុម Inter Milan ​ នៅលីកកំពូលអុីតាលី ។

​​ក្លិប Man City ​ បាន​បញ្ជាក់​ថា ​តម្លៃ​ផ្ដាច់​កុងត្រា​៩៧,៥​លាន​ផោន​ដែល​ក្រុម Inter Milan ​ដាក់​នឹង​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​គេ​ឡើយ។ ​តែ​អ្វី​ដែល​ពិបាក​នោះ គឺ​អាច​សាមុី​ខ្លួន​ចង់​ផ្លាស់​ទៅ​លេង​នៅ​ជាមួយ Messi ​ជាង​ទៅ​វិញ​ទេ។ មួយ​វិញ​ទៀត ​ក្រុម Inter Milan ​ផ្ទាល់​ក៏​នឹង​មិន​ចង់​លក់ Super Star ​របស់​ខ្លួន​ចេញ​ដែរ។ ​លោក Conte ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នេះ ​មាន​គោលដៅ​យក​ពាន​ឱ្យ​អ្នក​គាំទ្រ​ឱ្យ​បាន។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Martinez ​បាន​ធ្វើ​ឱ្យ​ក្លិប​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ពី​រូបគេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​នា​រដូវ​កាល​នេះ។ក្នុងនោះក្លិប Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​មុន​គេ ​ក្រោយ​ពី​ពួកគេ​ចង់​យក​កីឡាករ​អាហ្សង់ទីន​នេះ​មក​លេង​ជាមួយ Lionel Messi ​ព្រោះ​ពួកគេ​ជា​មិត្ត​រួម​សញ្ជាតិ​គ្នា​ស្រាប់​។ ​ដោយ​ឡែក​ក្រុម Real Madrid ​និងChelsea ​ឯ​ណោះ ​ក៏​ចាប់​អារម្មណ៍​ដែរ ប៉ុន្តែ​ពួកគេ​ស្ទាក់ស្ទើរ​ជាមួយ​តម្លៃ​ផ្ដាច់​កុងត្រានេះ​ ៕ដោយ៖ភារៈ


ចែករំលែក៖