ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖សមត្ថកិច្ចនិងក្រុមគ្រូពេទ្យចូលទៅជួយសង្រ្គោះជនជាតិចិន៤នាក់រងរបួសដោយអំពើហឹង្សាចាក់សម្លាប់គ្នារវាងជនជាតិចិននិងជនជាតិចិន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) សមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចូលទៅជួយសង្គ្រាះជនជាតិចិនចំនួន៤នាក់ ដែលរងរបួសដោយសង្សយ័ថាជាអំពើហឹង្សា ចាក់សម្លាប់គ្នារវាងជនជាតិចិននិងជនជាតិចិនដូចគ្នានៅក្នុងអាគារមួយកន្លែងតាមផ្លូវម្តុំជិតភ្នំខៀវក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោង10.និង20នាទីព្រឹកថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០នេះ។ បើតាមសមត្ថកិច្ចដែលចូលទៅសង្គ្រោះផ្ទាល់ បានប្រាប់ជាបឋមថា មានបុរសជនជាតិចិន២នាក់និងស្រ្តីម្នាក់រងរបួសធ្ងន់ ដោយសារមុខកាំបិត នៅបន្ទប់មួយក្នុងអាគារនោះ និងបុរសជនជាតិចិនម្នាក់ទៀតសង្ស័យថាជាជនដៃដល់ បានលោតទម្លាក់ពីលើអាគារមកដីបណ្ដាលអោយរងរបួសធ្ងន់ដូចគ្នា។
 ទោះជាយ៉ាងនេះក្តី រឿងរ៉ាវយ៉ាងណានោះ នឹងដឹងច្បាស់នៅក្រោយពេលសមត្ថកិច្ច សួរចំម្លើយ និងសើុបអង្កេតចប់ ភ្លាមៗដែរសមត្តកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕ឆ្លាម សមុទ្រ

ចែករំលែក៖