ខេត្តព្រះសីហនុ៖ ជនជាតិចិនប្រុសស្រីចំនួន ៤ នាក់ ប្រើអំពើរហិង្សាចាក់សម្លាប់គ្នា ក្រោយមកបណ្តាលអោយម្នាក់ស្លាប់និ ង៣នាក់ទៀតរងតបួសធ្ងន់ វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុម២ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្ដាលឱ្យ :
១.ឈ្មោះ ឈូ ហ័រសាំង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាងនំ ស្នាក់នៅកន្លែងកេីតហេតុ ( ស្លាប់ ) ។
២.ឈ្មោះ ចាង ឃុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងនំ ស្នាក់នៅកន្លែងកេីតហេតុ ( រងរបួសធ្ងន់ ) ។
៣. ឈ្មោះ លាំង ជិនឆាវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គិលិកហាងនំ ស្នាក់នៅកន្លែងកេីតហេតុ ( រងរបួសធ្ងន់ ) ។
៤. ឈ្មោះ លី ជៀនយាន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន (សង្សារបស់ ឈ្មោះ ឈូ ហ័រសាំង )ស្នាក់នៅកន្លែងកេីតហេតុ ( រងរបួសធ្ងន់ ) ។
បច្ចុប្បន្នជនរងគ្រោះទាំង ៣ នាក់ ខាងលើកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តព្រះសីហនុ ។ ដោយឡែកជនសង្ស័យត្រូវបានកម្លាំ ងជំនាញកំពុងស្រាវស្រាវបន្ត។ចំពោះ មូលហេតុនៅមិនទាន់ដឹងនៅឡើយ។ដោយ៖ឆ្លាម សមុទ្រ