ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជនជាតិចិនប្រុសស្រីចំនួន៤នាក់ប្រើអំពើរហិង្សារចាក់សម្លាប់គ្នា បណ្តាលអោយ ស្លាប់១នាក់ និងរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនជាតិចិនប្រុសស្រីចំនួន​ ៤ នាក់​ ប្រើអំពើរហិង្សាចាក់សម្លាប់គ្នា ក្រោយមកបណ្តាលអោយម្នាក់ស្លាប់និង៣នាក់ទៀតរងតបួសធ្ងន់  វេលាម៉ោង​១០និង២០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុម២ ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ​ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្ដាលឱ្យ :
១.ឈ្មោះ​ ឈូ​ ហ័រសាំង​ ភេទប្រុស​  អាយុ​៣២ឆ្នាំ​ ជនជាតិចិន​ មុខរបរ​ថៅកែហាងនំ​ ស្នាក់នៅកន្លែងកេីតហេតុ​  (​ ស្លាប់ ) ។
២.ឈ្មោះ ចាង​ ឃុន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិចិន​ មុខរបរ​ បុគ្គលិក​ហាងនំ​ ស្នាក់នៅកន្លែងកេីតហេតុ​ (​ រងរបួសធ្ងន់​ ) ។
៣. ឈ្មោះ​ លាំង​ ជិនឆាវ​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​  ជនជាតិចិន​ មុខរបរ​បុគ្គិលិក​ហាងនំ​ ស្នាក់នៅកន្លែងកេីតហេតុ​ ( រងរបួសធ្ងន់​ )​ ។
៤. ឈ្មោះ​ លី​ ជៀនយាន​ ភេទ​ស្រី​  អាយុ​៣០ឆ្នាំ​ ជនជាតិចិន​ (សង្សារបស់​ ឈ្មោះ​ ឈូ​ ហ័រសាំង​ )​ស្នាក់នៅកន្លែងកេីតហេតុ​ ( រងរបួសធ្ងន់ ) ។
បច្ចុប្បន្នជនរងគ្រោះ​ទាំង ៣ នាក់ ខាងលើកំពុងសម្រាកព្យាបាលនៅ​ពេទ្យបង្អែកខេត្តព្រះសីហនុ ។ ដោយឡែកជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងស្រាវស្រាវបន្ត។ចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយ។ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖