អង់គ្លេស៖ ក្លិបហង្សក្រហម Liverpoo បានក្ដោបក្ដាប់ទាំងស្រុងក្នុងការឈ្នះ Premier League សម្រាប់រដូវកាល២០១៩-២០២០ និងឱកាសប្រជែងពានកីឡាករឆ្នើមប្រចាំរដូវកាលទៀតផង។
ក្រុមហង្សក្រហមត្រូវការឈ្នះត្រឹម២ប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯកលីកកំពូលអង់គ្លេសរដូវកាលនេះក្នុងនោះមាន២៥ពិន្ទុដាច់ក្រុមលេខពីរ Manchester City ។
ពាន Premier League Player of the Seasonសម្រាប់២រដូវកាលចុងក្រោយ ឬកីឡាករឆ្នើមនៅលីកអង់គ្លេសសុទ្ធតែបានទៅកីឡាករក្លិប Liverpoolមានដូចជា Mohamed Salah និង Van Dijk។ សម្រាប់រដូវកាលនេះមានបេក្ខភាព៤នាក់ដូចជា៖
១ -Sadio Mane (២៦ប្រកួត, ស៊ុតចូល១៤គ្រាប់, បញ្ជូន៧ដង)
២- Jordan Henderson (២៥ប្រកួត, ស៊ុតចូល៣គ្រាប់, បញ្ជូន៥ដង)
៣- Trent Alexander-Arnold (២៩ប្រកួត, ស៊ុតចូល២គ្រាប់, បញ្ជូន១២ដង)
៤- Kevin De Bruyne (២៦ប្រកួត, ស៊ុតចូល៨គ្រាប់, បញ្ជូន១៦ ៕ដោយ៖ភារៈ