ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក​បម្រើការ​នាវា​ទេសចរណ៍​Costa Atlantica ជប៉ុនចំនួន៥៧ករណី ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​នៃវីរុស​COVID-19 បន្ថែមទៀត

ចែករំលែក៖

ប្រទេសជប៉ុន៖ តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK បាននិយាយថា បុគ្គលិកបម្រើការនាវាទេសចរណ៍​Costa Atlantica ​ចំនួន៥៧នាក់ ក្នុងចំណោម ៦២៣នាក់ ត្រូវបានអាជ្ញាធរសុខាភិបាលក្រុងណាកាសាគី នៃប្រទេសជប៉ុន ធ្វើតេស្តរកឃើញករណីវិជ្ជមាននៃកូរ៉ូណាវីរុស​(COVID-19) បន្ថែមទៀត នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០នេះ

អាជ្ញាធរសុខាភិបាលក្រុងណាកាសាគី បានបញ្ជាក់ថា នាវាទេសចរណ៍​Costa Atlantica ដែលមានផ្ទុកបុគ្គលិកបម្រើការចំនួន ៦២៣នាក់ត្រូវបានធ្វើតេស្តរកឃើញករណីវិជ្ជមាននៃកូរ៉ូណាវីរុសចំនួន ៥៧ករណីបន្ថែមទៀត ជាក់ស្តែងតួលេខរកឃើញអ្នកឆ្លងCOVID-19 សរុបនៅក្នុងនាវាជួសជុលមួយនេះ បានកើនដល់ចំនួន ១៤៨ករណី ក្នុងចំនួននេះ មានបុគ្គលិកនាវាម្នាក់ កំពុងមានស្ថានភាពសុខភាពធ្ងន់ធ្ងរ   

សូមជម្រាបថា មុនដំបូង នាវាទេសចរណ៍នេះ ត្រូវគេគ្រោងយកទៅជួសជុលនៅក្នុងប្រទេសចិន ប៉ុន្តែដោយសារការរីកសាយភាយនៃCOVID-19 ទើបគេយកមកជួសជុលនៅក្រុងណាកាសាគី (Nagasaki) នៃប្រទេសជប៉ុនវិញ   

គិតមកត្រឹមពេលនេះ ករណី​COVID-19 សរុបមានចំនួន ១២៨២៩ករណី អ្នកស្លាប់ចំនួន ៣៤៥ករណី និងអ្នកជាសះស្បើយចំនួន ១៥៣០ករណី៕ដោយ៖ស តារា

 


ចែករំលែក៖