ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩យើងពិនិត្យឃើញថាយើងមានខឿនការពារសុខភាព សាធារណៈរបស់ប្រជាជនសារជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅមុននេះបន្តិចថា៖ ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩យើងពិនិត្យឃើញថាយើងមានខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនសារជាថ្មីម្តងទៀតតាមរយៈការចូលរួមទាំងអស់គ្នា
ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
សម្តេចបានថ្លែងបន្តថា៖ ជនរួមជាតិជាទីគោរព ! ក្នុងវិស័យការពារជាតិយើងមានខឿនការពារជាតិរបស់ប្រជាជនដែលផ្សាភ្ជាប់ ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។
ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩យើងពិនិត្យឃើញថាយើងមានខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនសារជាថ្មីម្តង
ទៀតតាមរយៈការចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
សម្រាប់ការចូលរួមពីសប្បុរសជនដែលនាំមុខដោយព្រះមហាក្សត្រនិងសម្តេចម៉ែគិតត្រឹមថ្ងៃនេះទទួលបាននូវជំនួយចំនួន13,998,698ដុល្លារ។

សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការបរិច្ចាគបៀវត្សគិតត្រឹមម៉ោង១៧ថ្ងៃទី២៤មេសា២០២០ម្សិលមុិញមានចំនួន
២២០៦១នាក់ដែលមានទំហំទឹកប្រាក់២៨ ៨១៤ ០២៥​ ០០០រៀល។

សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋានរាប់ទាំងកម្មករចំណាកស្រុកមកពីថៃនិងកម្មករមួយ
ចំនួនតូចដែលទៅលេងស្រុកកំណើតក្នុុងឱកាសចូលឆ្នាំខ្មែរត្រូវបានក្រសួងស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក
ខណ្ឌ ឃុំ សង្កាត់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។

សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែកទប់ស្កាត់ជំងឺឆ្លងនេះតាមរយៈការធ្វើអានាម័យផ្ទាល់ខ្លួននិងតាមក្រុមគ្រួសារតាមការណែនាំពីក្រសួងសុខាភិបាល។បងប្អូនចំណាកស្រុកមកពីថៃនិងកូនក្មួយកម្មករកម្មការនី
ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាពនិងរស់នៅដាច់ដោយឡែក
រយៈពេល១៤ថ្ងៃដើម្បីធានាថាមិនមានកូវីដ-១៩មកតាមខ្លួនចម្លងចូលទៅក្រុមគ្រួសារឬរោងចក្រសហគ្រាសនោះ
ឡើយ។

ពិតមែនតែប្រទេសយើងមិនមានមនុស្សស្លាប់និងមិនមានការឆ្លងថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបានព្យាបាល
បានជាសះស្បើយច្រើនរួចមកហើយក្តីតែបញ្ហាប្រឈមនៅធំធេងណាស់ដែលត្រូវខិតខំបន្ត។ប្រសិនមិនមានអ្វីជួយដល់អ្នកជំងឹឬជួយដល់គ្រូពេទ្យតែសូមកុំនាំជំងឺឱយគ្រូពេទ្យព្យាបាលដែលជាការបន្ថែមបន្ទុកដល់គ្រូពេទ្យដល់រដ្ឋនិងជាពិសេសដល់ខ្លួនឯងនិងក្រុមគ្រួសារព្រោះអ្នកជំងឺនឹងរងគ្រោះមុនគេ។ខឿនការពារសុខភាពរបស់ប្រជាជនគឺ
ជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ៕ដោយ៖សុខ ខេមរា


ចែករំលែក៖