ព័ត៌មានទាន់ហេតុការណ៍៖

COVID-19 បានសម្លាប់មនុស្សជាង ២០​ម៉ឺន​នាក់​ លើ​ពិភពលោក​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់វែបសាយ Worldometer គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា តួលេខចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)​ សរុប បានកើនជាង ២០ម៉ឺននាក់ ខណៈករណីឆ្លងមានជិត លានករណីហើយ

គួរជម្រាបថា ចាប់តាំងពីមានវត្តមានរយៈពេលជាង ខែកន្លងមកនេះ COVID-19 បានចាប់ផ្តើមអុកឡុកនៅប្រទេសចិន និងកូរ៉េខាងត្បូងបន្ទាប់មកទៅអឺរ៉ុប និងអាមេរិក ហើយពេលនេះ កំពុងតែវាយប្រហារលើបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដូចជាជប៉ុន សិង្ហបុរីឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម មិនត្រឹមតែប៉ុណ្ណោះ ប្រទេស និងតំបន់ច្រើនជាង២១០ សុទ្ធតែមានករណី COVID-19​

គិតមកត្រឹមពេលនេះ ជំងឺរលាកសួតប្រភេទថ្មី បានសម្លាប់មនុស្សចំនួនជាង ២០ម៉ឺននាក់ហើយ ខណៈករណីឆ្លងមានចំនួនជិត លានករណីនិងអ្នកជាសះស្បើយមានចំនួន ៨៣ម៉ឺនករណី ប្រទេស ដែលមានអ្នកស្លាប់ច្រើនជាងគេ គឺចេញពីអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ក្នុងនោះមានដូចជា អាមេរិក (​លេខ) មានចំនួនជាង ម៉ឺននាក់​, អ៊ីតាលី​(​លេខ) មានប្រមាណ ២៦០០០នាក់​, អេស្ប៉ា (​លេខ) មានចំនួន២២៩០២នាក់ បារាំង​(​លេខ) មានចំនួន ២២៦០៤នាក់ និងបណ្តាប្រទេសផ្សេងទៀត

ចំណែកនៅក្នុងតំបន់អាស៊ានវិញ ប្រទេសមានអ្នកស្លាប់ច្រើនជាងគេគឺ ឥណ្ឌូណេស៊ី​(​លេខ) មានចំនួន ៧២០នាក់​, ហ្វីលីពីន​(​លេខ) មានចំនួន ៤៩៤នាក់​, ម៉ាឡេស៊ី​(​លេខ) មានចំនួន ៩៨នាក់​, ថៃ​(​លេង) មានចំនួន ៥១នាក់​, សិង្ហបុរី​(​លេខ) មានចំនួន ១២នាក់​, មីយ៉ាន់ម៉ា​(​លេខ ) មាននាក់​, ព្រុយណេ​(​លេង) មាននាក់ ខណៈពេល កម្ពុជា​, វៀតណាម និងឡាវ មិនទាន់មានករណីស្លាប់នោះទេ៕ដោយ៖ស តារា


ចែករំលែក៖