ខេត្តសៀមរាប៖ កម្លាំងចម្រុះបានចុះបង្ក្រាបការដ្ឋានជីកយកអាចម៍ដីចំនួន០១កន្លែង គ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិតាតូក ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ។
សមត្ថកិច្ចបានអោយដឹងថា៖ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានមានចំណាត់ការជាមួយម្ចាស់អាជីវកម្ម គឺអោយធ្វើកិច្ចសន្យាផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន។ ក្នុងដំណាក់ដំបូងផ្អាក និងធ្វើការ អប់រំណែនាំ ឲ្យម្ចាស់អាជីវកម្មទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធជាមុនសិន ដោយមិនបានធ្វើការផាកពិន័យអន្តរការណ៍ទេ ពីព្រោះម្ចាស់ការដ្ឋានទើបតែធ្វើសកម្មភាពជីកយកអាចម៌ដីដំបូង។
ម្ចាស់អាជីវកម្ម បានគោរពតាមការណែនាំ ខាងលើ ដោយខ្លួនសន្យាអនុវត្តតាមការកំណត់អនុញ្ញាតពីជំនាញ បានបន្តធ្វើអាជីវកម្មរបស់ខ្លួនទៀត៕ដោយ៖ ប្រាថ្នា