ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ត្រាក់ទ័ររបស់ឯកឧត្តមលោកជាជំទាវដែលលួចឈួសឆាយទន្ទ្រានដីការពារដោយព្រះរាជក្រឹត្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម័យនេះគឺជាសម័យដែលគេគ្រប់គ្នាគោរពច្បាប់ និងរក្សាការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនតែបែបរជាឧត្តម លោកជំទាវ ម្ចាស់ចំការស្វាយមួយកន្លែងបានយកត្រាក់ទ័រ១គ្រឿង មកឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ(កោះសាងស្នេហ៍) ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដោយមិនខ្លាចក្រែងច្បាប់បន្តិចណាទាល់តែសោះ បើទោះជាដឹងថា ដីនោះត្រូវការពារដោយព្រះរាជក្រឹត្យក៏ដោយ។
ការចុះបង្ក្រាបត្រាក់ទ័រខាងលើ កាលពីវេលាម៉ោង១និង៤០ នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថានៅមុនពេលចុះបង្ក្រាបត្រាក់ទ័ខាងលើនេះគឺបន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានត្រាក់ទ័រចូលទៅធ្វើការឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ (កោះសាងស្នេហ៍) ខាងលិចទំនប់តាសាល(ហៅថាទំនប់ឥណ្ឌា)នោះ។
លោក ហ៊ុល ម៉ារ៉ា បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក លោកបានបញ្ជារអោយមន្ត្រីចុះទៅពិនិត្យដល់ទីតាំងខាងលើ ស្រាប់តែតៃកុងត្រាក់ទ័របានបើករត់គេចចូលក្នុងចំការស្វាយមួយកន្លែងក្បែរភ្នំ ឬហៅថា( កោះសាងស្នេហ៍)នោះ ក្រោយមកលោកក៏បានសុំកម្លាំះអាវុធហត្ថស្រុកឱរ៉ាល់ និងបានសុំគោលការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចូលទៅអូសយកត្រាក់ទ័រខាងលើ ពេលនោះម្ចាស់ចំការស្វាយក៏មានការឯកភាពផងដែរ ប៉ុន្តៃតៃកុងត្រាក់ទ័របានរត់គេចខ្លួនបាត់ទៅហើយ។
បច្ចុប្បន្នត្រាក់ទ័យាងលើត្រូវបានរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
តាមការបង្ហើបអោយដឹងពីសមត្ថកិច្ចស្រុកឱរ៉ាល់ថា ម្ចាស់ចំការស្វាយដ៏ធំនៅតំបន់ទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា)នេះបានធ្វើការឃុបឃិតគ្នាទិញដីក្នុងដែនជម្រក ការពារដោយព្រះរាជក្រឹត្យនេះនេះ (ដោយអោយឈ្មោះ ថន ចាន់ អាយុជាង៤០ឆ្នាំ (ជាមន្ត្រីបរិស្ថាន)ផងនោះរៀបចំឯកសារបំភាន់ភ្នែកថ្នាក់លើ ជាមួយមេភូមិ មេឃុំ លក់ដីព្រៃរបស់រដ្ឋ ចំនួន១២០ហិកតា ទៅអោយលោកជំទាវ ឯកឧត្ដមមួយរូបនៅរាជធានីភ្នំពេញ តាំងពីអំឡុងឆ្នាំ២០១៣មកម្លេះ ដោយមានចុះហត្ថលេខាត្រឹមភូមិ ឃុំ ប៉ុណ្ណោះ។ ដោយមានមហិច្ឆតា ខ្លួនបានពង្រីក វាទីឈួសឆាយ លួចលាក់ បោះបង្គោល រហូតស្ទើរតែពាក់កណ្តាលស្ទឹងបឹងបួរ(ក្នុងទំនប់តាសាល)(ឬទំនប់ឥណ្ឌា)ទៅហើយ រីកទៅៗជិត១០០០ហិកតាទៅហើយ។
មហាជនបានលើកឡើងថា បញ្ហានេះ
គួរតែអាជ្ញាធរស្រុក សមត្ថកិច្ចពាក់ពន្ធ័ មានមន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចាត់ជំនាញចុះពិនិត្យនិងដកហូតដីព្រៃរបស់រដ្ឋ មកគ្រប់គ្រងវិញផង ក្រែងបានត្រីពងកូនក្នុងព្រៃនេះតទៅទៀត។
មនអាចសុំការបំភ្លឺពីលោកថនចាន់ មន្ត្រីបរិស្ថានបានទេ ចំណែកលោកឌុលសុខុមមេឃុំតាសាលក៏មិនអាចសុំការបកស្រាយបានដែរ
សូមរំលឹកថា ដីព្រៃរបស់រដ្ឋជាច្រើននៅឃុំតាសាលត្រូវបានក្រុមនុស្សទុច្ចរិតឃុបឃិតគ្នាជាប្រព័ន្ឋរៀបចំស្នាមមេដៃពលរដ្ឋបំភ័ន្តភ្នែកថ្នាក់លើលក់យកលុយចែកគ្នាទិញឡានទំនើបជិះយ៉ាងរំភើយ។ភាពចន្លោះប្រហោងនេះហើយដែលធ្វើអោយពលរដ្ឋម្ចាសស្រែចំការនៅក្នុងឃុំតាសាលមួលមយចំនួនរងគ្រោះបាត់បង់ដីរបស់ខ្លួនលែងបានធ្វើស្រែចំការច្រើនឆ្នាំមកហើយ។ជាពិសេសរឿងរ៉ាវទិញស្នាមមេដៃពលរដ្ឋអោយឈរឈ្មោះជាម្ចាស់ដីរបស់រដ្ឋនេះពលរដ្ឋដែលរងគ្រោះធ្លាប់បានដាក់ពាក្យបណ្តឹងទៅក្រសួងពាក់ព័ន្ឋអោជួយដោះស្រាយរហូតដល់ក្រសួងមហាផ្ទៃចាត់ក្រុមអធិការកិច្ចចាត់ក្រុមការងារចុះមកសើុបអង្កេតនិងចេញលិខិតអោយមន្ទីរពាក់ព័ន្ឋធ្វើការដោះស្រាយជូនអ្នករងគ្រោះដោយការបំភ័ន្តភ្នែកថ្នាក់លើនាពេលកន្លងមកទៀតផង៕ សេនាស័ក្តិ

ចែករំលែក៖