ខេត្តកំពង់ស្ពឺ៖ សម័យនេះគឺជាសម័ យដែលគេគ្រប់គ្នាគោរពច្បាប់ និ ងរក្សាការពារសេចក្តីថ្លៃថ្នូ ររបស់ខ្លួនតែបែបរជាឧត្តម លោកជំទាវ ម្ចាស់ចំការស្វាយមួយកន្លែងបា នយកត្រាក់ទ័រ១គ្រឿង មកឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ(កោះសាងស្នេ ហ៍) ដើម្បីបំពេញមហិច្ឆតារបស់ខ្លួ នដោយមិនខ្លាចក្រែងច្បាប់បន្តិ ចណាទាល់តែសោះ បើទោះជាដឹងថា ដីនោះត្រូវការពា រដោយព្រះរាជក្រឹត្យក៏ដោយ។
ការចុះបង្ក្រាបត្រាក់ទ័រខាងលើ កា លពីវេលាម៉ោង១និង៤០ នាទី ថ្ងៃទី២៨ ខែមេ សា ឆ្នាំ២០២០ នៅចំណុចភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថានៅមុនពេលចុះ បង្ក្រាបត្រាក់ទ័ខាងលើនេះគឺបន្ទាប់ពីមានការរាយការណ៍ពីប្រជា ពលរដ្ឋថា មានត្រាក់ទ័រចូលទៅធ្វើ ការឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ (កោះសាងស្នេហ៍) ខាងលិចទំនប់តា សាល(ហៅថាទំនប់ឥណ្ឌា)នោះ។
លោក ហ៊ុល ម៉ារ៉ា បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួ ចមក លោកបានបញ្ជារអោយមន្ត្រីចុះទៅ ពិនិត្យដល់ទីតាំងខាងលើ ស្រាប់តែតៃកុងត្រាក់ទ័របានបើ ករត់គេចចូលក្នុងចំការស្វាយមួ យកន្លែងក្បែរភ្នំ ឬហៅថា( កោះសាងស្នេហ៍)នោះ ក្រោយមកលោកក៏បានសុំកម្លាំះអាវុ ធហត្ថស្រុកឱរ៉ាល់ និងបានសុំគោលកា រពីព្រះរាជអាជ្ញាអមសាលាដំបូងខេ ត្តកំពង់ស្ពឺ ដើម្បីចូលទៅអូសយកត្រាក់ទ័រខាងលើ ពេលនោះម្ចាស់ចំការស្វាយក៏មានកា រឯកភាពផងដែរ ប៉ុន្តៃតៃកុងត្រាក់ទ័របានរត់គេ ចខ្លួនបាត់ទៅហើយ។
បច្ចុប្បន្នត្រាក់ទ័យាងលើត្រូ វបានរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីកសា ងសំណុំរឿងចាត់ការបន្តតាមនីតិវិ ធី។
តាមការបង្ហើបអោយដឹងពីសមត្ថកិច្ចស្រុកឱរ៉ាល់ថា ម្ចាស់ចំការស្វាយដ៏ធំនៅតំបន់ទំ នប់តាសាល(ឬហៅថាទំនប់ឥណ្ឌា)នេះបា នធ្វើការឃុបឃិតគ្នាទិញដីក្នុងដែ នជម្រក ការពារដោយព្រះរាជក្រឹត្យនេះនេះ ( ដោយអោយឈ្មោះ ថន ចាន់ អាយុជាង៤០ឆ្នាំ (ជាមន្ត្រីបរិស្ថាន)ផងនោះរៀបចំ ឯកសារបំភាន់ភ្នែកថ្នាក់លើ ជាមួយមេភូមិ មេឃុំ លក់ដីព្រៃរបស់រដ្ឋ ចំនួន១២០ហិកតា ទៅអោយលោកជំទាវ ឯកឧត្ដមមួយរូបនៅរាជធានីភ្នំពេញ តាំងពីអំឡុងឆ្នាំ២០១៣មកម្លេះ ដោយមានចុះហត្ថលេខាត្រឹមភូមិ ឃុំ ប៉ុណ្ណោះ។ ដោយមានមហិច្ឆតា ខ្លួនបានពង្រីក វាទីឈួសឆាយ លួចលាក់ បោះបង្គោល រហូតស្ទើរតែពាក់កណ្តាលស្ទឹងបឹ ងបួរ(ក្នុងទំនប់តាសាល)(ឬទំនប់ ឥណ្ឌា)ទៅហើយ រីកទៅៗជិត១០០០ហិកតាទៅហើយ។
មហាជនបានលើកឡើងថា បញ្ហានេះ
គួរតែអាជ្ញាធរស្រុក សមត្ថកិច្ចពាក់ពន្ធ័ មានមន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចាត់ជំនាញចុះពិនិត្យនិងដកហូតដី ព្រៃរបស់រដ្ឋ មកគ្រប់គ្រងវិញផង ក្រែងបានត្រីពងកូនក្នុងព្រៃនេះ តទៅទៀត។
មនអាចសុំការបំភ្លឺពីលោកថនចាន់ មន្ត្រីបរិស្ថានបានទេ ចំណែកលោកឌុលសុខុមមេឃុំតាសាលក៏មិ នអាចសុំការបកស្រាយបានដែរ
សូមរំលឹកថា ដីព្រៃរបស់រដ្ឋជាច្រើននៅឃុំតាសា លត្រូវបានក្រុមនុស្សទុច្ចរិតឃុ បឃិតគ្នាជាប្រព័ន្ឋរៀបចំស្នាមមេ ដៃពលរដ្ឋបំភ័ន្តភ្នែកថ្នាក់លើ លក់យកលុយចែកគ្នាទិញឡានទំនើបជិះ យ៉ាងរំភើយ។ភាពចន្លោះប្រហោងនេះហើ យដែលធ្វើអោយពលរដ្ឋម្ចាសស្រែចំកា រនៅក្នុងឃុំតាសាលមួលមយចំនួនរងគ្រោះបាត់បង់ដីរបស់ខ្លួនលែងបានធ្វើស្រែចំការច្រើនឆ្នាំមកហើយ។ជា ពិសេសរឿងរ៉ាវទិញស្នាមមេដៃពលរដ្ឋអោយឈរឈ្មោះជាម្ចាស់ដីរបស់រដ្ឋនេះពលរដ្ឋដែលរងគ្រោះធ្លាប់បា នដាក់ពាក្យបណ្តឹងទៅក្រសួងពាក់ព័ ន្ឋអោជួយដោះស្រាយរហូតដល់ក្រសួ ងមហាផ្ទៃចាត់ក្រុមអធិការកិច្ចចា ត់ក្រុមការងារចុះមកសើុបអង្កេតនិ ងចេញលិខិតអោយមន្ទីរពាក់ព័ន្ឋធ្វើការដោះស្រាយជូនអ្នករងគ្រោះដោ យការបំភ័ន្តភ្នែកថ្នាក់លើនាពេ លកន្លងមកទៀតផង៕ សេនាស័ក្តិ