ខេត្តសៀមរាប ៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋមួយកន្លែងនៅក្នុងស្រុកជីក្រែងដោយបានចាប់ឃាត់ត្រាក់ទ័រចំនួន២គ្រឿងខណៈជនមិនស្គាល់មុខយកទៅឈូសឆាយព្រៃរបស់រដ្ឋ។
ប្រតិបត្តិការបង្រ្កាបសកម្មភាពឈូសឆាយព្រៃរបស់រដ្ឋនេះធ្វើឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិចេក ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ។
តាមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ត្រាក់ទ័រ ដែលបានឃាត់ម៉ាកKUBUTAពណ៌ក្រហមមួយគ្រឿងនិងម៉ាកTALOS ពណ៌ពណ៌បៃតងមួយគ្រឿហើយត្រូវបានកម្លាំងចម្រុះដឹកជញ្ជូនវត្ថុតាងទាំងនេះមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។
ប្រភពដដែលបានឲ្យដឹងទៀតថាប្រតិបត្តិការនេះមិនមានការចាប់ខ្លួនជនសង្ស័យបានឡើយខណ:ដែលសមត្ថកិច្ចចម្រុះចុះទៅដល់ឃើញតែគ្រឿងចក្រហើយម្ចាស់គេចខ្លួនបាត់អស់។ ប្រជាពលរដ្ឋក្នុងភូមិកំពុងមានចម្ងល់ថាតើបុគ្គលណាទៅដែលថ្លើមធំហ៊ានយកគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋដូច្នេះ?តើពួកគេមានខ្នងក្រាស់នៅឈរពីក្រោយខ្នងមែនទេ?៕
ដោយ÷ប្រាថ្នា