ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកូរ៉េដាច់ហ្វ្រ័ង ចុះចំណោតភ្នំដងរែក បុករថយន្ដវីហ្គោពីក្រោយខូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ រថយន្ដកូរ៉េដាច់ហ្វ្រ័ងចំពេលចុះចំណោតពីលើភ្នំដងរែក បានពន្លះរថយន្ដម៉ាកវីហ្គោពីក្រោយរងការខូចខាតស្ទើរទាំងស្រុង រីឯមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់  នៅវេលាម៉ោង​១៨:១០នាទី ថ្ងែទី២១ ខែឧសភា ឆ្នាំ២០២០ នៅកំណាត់ផ្លូវលេខ៦៧B ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២~១៣៣ផ្លូវឡើងភ្នំ ស្ថិតនៅ ភូមិ​ជើងភ្នំ ឃុំត្រពាំងប្រិីយ៍ ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ​។

សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងរថយន្តនឹងរថយន្តដែលបើកស្របទិសគ្នាពីជើងទៅត្បូង បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-7408  បើកបរដោយឈ្មោះ ឆុន ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើកបរ   (របួសស្រាល) អ្នករួមដំណើរ០៣នាក់គ្មានរងរបួសទេ ក្នុងនោះ

ទី១-ឈ្មោះហ៊ឹម ចន្ធូ ភេទប្រុស អាយុ៣៦ឆ្នាំ ។

ទី២- ឈ្មោះ រុន ពូឈុន ភេទប្រុស អាយុ ១៦ឆ្នាំ។

ទី៣-ឈ្មោះ ញិប ទូច ភេទប្រុស អាយុ២៨ឆ្នាំ បានបើកបុកពីក្រោយរថយន្តវីហ្គោ ពណ៌ទឹកប៊ិច  ពាក់ស្លាកលេខ BB-0557 ចង្កូតស្ដាំ បើកបរដោយឈ្មោះ រុន ពូហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ដាំផ្កា របួសស្រាល មានអ្នករួមដំណើរ០២នាក់គឺទី១-ឈ្មោះ រុន លីដា ភេទស្រី អាយុ៣០ឆ្នាំ របួសធ្ងន់(បែកប្រអប់ជើងខាងឆ្វេង)

ទី២-ឈ្មោះយ៉េត ជ័យសេដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ របួសស្រាល

អ្នកទាំងអស់ បច្ចុប្បន្ន រស់នៅភូមិអណ្តូងថ្ម  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 មូលហេតុ រថយន្តហ៊ីយ៉ាន់ដាយដាច់ហ្វ្រ័ងបុកពីក្រោយរថយន្តវីហ្គោបណ្តាលឱ្យធ្លាក់ផ្លូវខូចខាតស្ទើរទាំងស្រុង រីឯរថយន្តបង្កខូចខាតផ្នែកខាងមុខ។

  បច្ចុប្បន្ន ជនរងគ្រោះបានទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែករថយន្តទាំងពីរគ្រឿងនៅកន្លែងកើតហេតុ ៕ប៉ែន នួន


ចែករំលែក៖